Mental Health Training

វគ្គបណ្តុះបណ្តាល/សិក្ខាសាលាសំខាន់ៗមានដូចជា៖

 “ការជួយសង្រ្គោះផ្លូវចិត្ត​បឋម”

  • ការ​ស្គាល់​អំពីរោគសញ្ញា​នៃ​ជំងឺ​ផ្លូវចិត្តទូទៅ ដូចជា​ធ្លាក់ទឹកចិត្ត និង​ថប់​បារម្ភ។
  • យល់​ពី​របៀប​ក្នុង​ការ​សង្កេត និង​ផ្តល់​ការគាំទ្រ​ដល់​អ្នក​ដែលមាន​បញ្ហា​ផ្លូវចិត្ត។
  • យល់​អំពី​របៀប​ស្វែង​រក​ជំនួយ​ដែលត្រឹមត្រូវ និងប្រភពធនធាន
  • យល់ដឹងពីវិធីសាស្ត្រជួយអតិថិជនប្រកបដោយប្រសិទ្ធភាព

 “សុខភាព​ផ្លូវចិត្តនិង ការប៉ះទង្គិចផ្លូវចិត្តកម្រិតមូលដ្ឋាន”

  • ស្វែងយល់​អំពី​សុខភាព​ផ្លូវចិត្ត និង និងជំងឺផ្លូវចិត្តផ្សេងៗ
  • ស្វែងយល់ពីការប៉ះទង្គិចផ្លូវចិត្ត និង ប្រភេទនៃការប៉ះទង្គិចផ្លូវចិត្ត
  • ស្វែងយល់ពីបច្ចេកទេសចិត្តសាស្រ្តក្នុងការធ្វើការជាមួយអ្នកដែលមានការប៉ះទង្គិច​ផ្លូវចិត្ត​
  • ការអនុវត្តបច្ចេកទេសលំនឹងផ្លូវចិត្តកម្រិតទូទៅ

“សុខភាព​ផ្លូវចិត្តកម្រិតជាន់ខ្ពស់ និង ការប៉ះទង្គិចផ្លូវចិត្ត”

  • ការ​យល់ដឹង​​ជាទូទៅអំពី​សុខភាពផ្លូវចិត្ត និង​បញ្ហា​ផ្លូវចិត្ត
  • យល់​អំពី​កត្តា​នានា ដែល​បង្កឱ្យមាន​បញ្ហាផ្លូវចិត្ត
  • ទទួលបាន​ចំណេះ​ដឹង និង​ជំនាញ​ជាក់​លាក់ក្នុងការ​ធ្វើការជាមួយ​អ្នក​ដែល​មាន​បទពិសោធប៉ះទង្គិច​ផ្លូវចិត្ត
  • ការអនុវត្តបច្ចេកទេសលំនឹងផ្លូវចិត្តកម្រិតជាន់ខ្ពស់

“ស្វ័យថែទាំសុខភាពផ្លូវចិត្តសម្រាប់អ្នកជំនាញ”

  • យល់​ដឹង​ពីផល​វិបាក នៃកង្វះការ​ថែទាំសុខភាព​ផ្លូវចិត្ត និង​ដំណោះស្រាយ។
  • យល់ដឹងពីផលប៉ះពាល់ពីការងារជាអ្នកជួយគេ
  • យល់ដឹងពីការតានតឹងចិត្ត ការប៉ះទង្គិចដោយប្រយោល ការប៉ះទង្គិចតាមរយៈការងារ ការនឿយណាយចិត្តកាយ
  • យល់ដឹងពីកម្រិតនៃសុខុមាលភាពផ្លូវចិត្តខ្លួនផ្ទាល់
  • យល់ដឹងពីរបៀប​ជួយ ក្នុង​ការថែទាំ​សុខភាព​ផ្លូវចិត្ត​ខ្លួន​ឯង ឱ្យបាន​ល្អប្រសើរ

ជំនាញឯកទេសសម្រាប់ប្រឹក្សា​ដល់អ្នកប៉ះទង្គិចផ្លូវចិត្ត

អ្នកចិត្តសាស្រ្ត  អ្នកប្រឹក្សាផ្លូវចិត្ត  អ្នកចិត្តសង្គម
  • ទទួលបានវគ្គបណ្តុះបណ្តាលជាស៊េរី ចំនួនបីដងទាក់ទងនឹង​បច្ចេកទេស​ប្រឹក្សាផ្លូវចិត្ត និង ការអនុវត្តបច្ចេកទេសបែបចិត្តសាស្ត្រ ដែលមានលក្ខណៈវិទ្យាសាស្ត្រ និងការគាំទ្រពីអ្នកឯកទេស​ផ្នែកប្រឹក្សាការប៉ះទង្គិចផ្លូវចិត្ត ដែលមានការទទួលស្គាល់ជាអន្តរជាតិ។
  • រៀនពីរបៀប​ជួយតាមបែប​ចិត្តសាស្ត្រ ដើម្បីបង្កើន​ប្រសិទ្ធភាព​ក្នុងការ​ប្រឹក្សាឬជួយ​ដល់អតិថិជនដែលមានការប៉ះទង្គិចផ្លូវចិត្ត
  • ទទួលបានការគាំទ្រផ្នែកបច្ចេកទេសក្នុងការអនុវត្តបច្ចេកទេសចិត្ត​សាស្ត្រ
  • ការអនុវត្តបច្ចេកទេសលំនឹងផ្លូវចិត្ត និង របៀបជួយអតិថិជន​ប្រឈម​ជាមួយបទ​ពិសោធប៉ះទង្គិចផ្លូវចិត្ត
  • ទទួលបានការគាំទ្រផ្នែកបច្ចេកទេសចន្លោះវគ្គបណ្តុះបណ្តាលនីមួយៗ