Psychotherapy

យើងរួមគ្នាជួយ ដល់អតិថិជនក្នុងការថែទាំសុខភាពផ្លូវចិត្ត និងទទួលបានការព្យាបាលផ្លូវចិត្តប្រកបដោយវិជ្ជាជីវៈ ដើម្បីបញ្ជៀស និងកាត់បន្ថយពីការរំខានផ្លូវចិត្ត ផ្លូវអារម្មណ៍ ការគិត និងអាកប្បកិរិយាក្នុងជីវភាពប្រចាំថ្ងៃ ដូចជា៖

–     ការខ្វះទំនុកចិត្តលើខ្លួនឯង

–     បញ្ហាក្នុងការទំនាក់ទំនង

–     ព្រួយចិត្ត គិតច្រើនជ្រុល

–     ឆាប់មួរម៉ៅ ខឹង

–     គិតអវិជ្ជមានចំពោះខ្លួនឯង និងមនុស្សជុំវិញ

–     ឆាប់ភ័យឆាប់ខ្លាចខុសប្រក្រតី    ឆាប់អស់សង្ឃឹម ធ្លាក់ទឹកចិត្ត

–     មានបញ្ហាដំណេក

–     បញ្ហាអាកប្បកិរិយា

–     ថប់ដង្ហើម ឬតឹងទ្រូង

–     ឧស្សាហ៍ឈឺក្បាល តឹងក្បាល វិលមុខ ត្រជាក់ចុងដៃចុងជើង

–     មានអារម្មណ៍ស្រឺត ឬស្លន់ស្លោរ

–     សុបិនអាក្រក់

–     ភ័យខ្លាចមិនសមហេតុផល

–     មានអារម្មណ៍រំខានដោយសារការចងចាំរឿងរ៉ាវអាក្រក់ៗដែលខ្លួនមិនចង់នឹកគិតឬនឹកឃើញ

–     បញ្ហាលំបាកក្នុងការចងចាំ

–     បន្ទោសខ្លួនឯង ឬអ្នកដទៃ

សូមចងចាំថា ការស្វែងរកការគាំទ្រតាមរយៈសេវាប្រឹក្សា និងព្យាបាលផ្លូវចិត្ត ជាជម្រើសដ៏ឆ្លាតវៃ វាមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ ផ្ទុយទៅវិញ វាជាសញ្ញានៃភាពខ្លាំង រឹងមាំ និងភាពដែលទទួលខុសត្រូវខ្ពស់។

កាលវិភាគថ្ងៃធ្វើការ ក្នុងឆ្នាំ ២០១៩ ដល់ មីនា ២០២០

  • ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៨:០០ នាទីព្រឹក ដល់ ៥:០០នាទីល្ងាច។​

លោក លោកស្រី នាងកញ្ញា និងអង្គការស្ថាប័នដែលចង់ធ្វើការទំនាក់ទំនងក្នុងការទទួលការព្យាបាល និងផ្តល់ប្រឹក្សាផ្លូវចិត្តពីគម្រោងមេគង្គទី៣។