
វគ្គបណ្តុះបណ្តាល/សិក្ខាសាលាសំខាន់ៗមានដូចជា៖
“ការជួយសង្រ្គោះផ្លូវចិត្តបឋម”
- ការស្គាល់អំពីរោគសញ្ញានៃជំងឺផ្លូវចិត្តទូទៅ ដូចជាធ្លាក់ទឹកចិត្ត និងថប់បារម្ភ។
- យល់ពីរបៀបក្នុងការសង្កេត និងផ្តល់ការគាំទ្រដល់អ្នកដែលមានបញ្ហាផ្លូវចិត្ត។
- យល់អំពីរបៀបស្វែងរកជំនួយដែលត្រឹមត្រូវ និងប្រភពធនធាន
- យល់ដឹងពីវិធីសាស្ត្រជួយអតិថិជនប្រកបដោយប្រសិទ្ធភាព
“សុខភាពផ្លូវចិត្តនិង ការប៉ះទង្គិចផ្លូវចិត្តកម្រិតមូលដ្ឋាន”
- ស្វែងយល់អំពីសុខភាពផ្លូវចិត្ត និង និងជំងឺផ្លូវចិត្តផ្សេងៗ
- ស្វែងយល់ពីការប៉ះទង្គិចផ្លូវចិត្ត និង ប្រភេទនៃការប៉ះទង្គិចផ្លូវចិត្ត
- ស្វែងយល់ពីបច្ចេកទេសចិត្តសាស្រ្តក្នុងការធ្វើការជាមួយអ្នកដែលមានការប៉ះទង្គិចផ្លូវចិត្ត
- ការអនុវត្តបច្ចេកទេសលំនឹងផ្លូវចិត្តកម្រិតទូទៅ
“សុខភាពផ្លូវចិត្តកម្រិតជាន់ខ្ពស់ និង ការប៉ះទង្គិចផ្លូវចិត្ត”
- ការយល់ដឹងជាទូទៅអំពីសុខភាពផ្លូវចិត្ត និងបញ្ហាផ្លូវចិត្ត
- យល់អំពីកត្តានានា ដែលបង្កឱ្យមានបញ្ហាផ្លូវចិត្ត
- ទទួលបានចំណេះដឹង និងជំនាញជាក់លាក់ក្នុងការធ្វើការជាមួយអ្នកដែលមានបទពិសោធប៉ះទង្គិចផ្លូវចិត្ត
- ការអនុវត្តបច្ចេកទេសលំនឹងផ្លូវចិត្តកម្រិតជាន់ខ្ពស់
“ស្វ័យថែទាំសុខភាពផ្លូវចិត្តសម្រាប់អ្នកជំនាញ”
- យល់ដឹងពីផលវិបាក នៃកង្វះការថែទាំសុខភាពផ្លូវចិត្ត និងដំណោះស្រាយ។
- យល់ដឹងពីផលប៉ះពាល់ពីការងារជាអ្នកជួយគេ
- យល់ដឹងពីការតានតឹងចិត្ត ការប៉ះទង្គិចដោយប្រយោល ការប៉ះទង្គិចតាមរយៈការងារ ការនឿយណាយចិត្តកាយ
- យល់ដឹងពីកម្រិតនៃសុខុមាលភាពផ្លូវចិត្តខ្លួនផ្ទាល់
- យល់ដឹងពីរបៀបជួយ ក្នុងការថែទាំសុខភាពផ្លូវចិត្តខ្លួនឯង ឱ្យបានល្អប្រសើរ
ជំនាញឯកទេសសម្រាប់ប្រឹក្សាដល់អ្នកប៉ះទង្គិចផ្លូវចិត្ត
អ្នកចិត្តសាស្រ្ត អ្នកប្រឹក្សាផ្លូវចិត្ត អ្នកចិត្តសង្គម
- ទទួលបានវគ្គបណ្តុះបណ្តាលជាស៊េរី ចំនួនបីដងទាក់ទងនឹងបច្ចេកទេសប្រឹក្សាផ្លូវចិត្ត និង ការអនុវត្តបច្ចេកទេសបែបចិត្តសាស្ត្រ ដែលមានលក្ខណៈវិទ្យាសាស្ត្រ និងការគាំទ្រពីអ្នកឯកទេសផ្នែកប្រឹក្សាការប៉ះទង្គិចផ្លូវចិត្ត ដែលមានការទទួលស្គាល់ជាអន្តរជាតិ។
- រៀនពីរបៀបជួយតាមបែបចិត្តសាស្ត្រ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រឹក្សាឬជួយដល់អតិថិជនដែលមានការប៉ះទង្គិចផ្លូវចិត្ត
- ទទួលបានការគាំទ្រផ្នែកបច្ចេកទេសក្នុងការអនុវត្តបច្ចេកទេសចិត្តសាស្ត្រ
- ការអនុវត្តបច្ចេកទេសលំនឹងផ្លូវចិត្ត និង របៀបជួយអតិថិជនប្រឈមជាមួយបទពិសោធប៉ះទង្គិចផ្លូវចិត្ត
- ទទួលបានការគាំទ្រផ្នែកបច្ចេកទេសចន្លោះវគ្គបណ្តុះបណ្តាលនីមួយៗ