យើងរួមគ្នាជួយ ដល់អតិថិជនក្នុងការថែទាំសុខភាពផ្លូវចិត្ត និងទទួលបានការព្យាបាលផ្លូវចិត្តប្រកបដោយវិជ្ជាជីវៈ ដើម្បីបញ្ជៀស និងកាត់បន្ថយពីការរំខានផ្លូវចិត្ត ផ្លូវអារម្មណ៍ ការគិត និងអាកប្បកិរិយាក្នុងជីវភាពប្រចាំថ្ងៃ ដូចជា៖
– ការខ្វះទំនុកចិត្តលើខ្លួនឯង
– បញ្ហាក្នុងការទំនាក់ទំនង
– ព្រួយចិត្ត គិតច្រើនជ្រុល
– ឆាប់មួរម៉ៅ ខឹង
– គិតអវិជ្ជមានចំពោះខ្លួនឯង និងមនុស្សជុំវិញ
– ឆាប់ភ័យឆាប់ខ្លាចខុសប្រក្រតី ឆាប់អស់សង្ឃឹម ធ្លាក់ទឹកចិត្ត
– មានបញ្ហាដំណេក
– បញ្ហាអាកប្បកិរិយា
– ថប់ដង្ហើម ឬតឹងទ្រូង
– ឧស្សាហ៍ឈឺក្បាល តឹងក្បាល វិលមុខ ត្រជាក់ចុងដៃចុងជើង
– មានអារម្មណ៍ស្រឺត ឬស្លន់ស្លោរ
– សុបិនអាក្រក់
– ភ័យខ្លាចមិនសមហេតុផល
– មានអារម្មណ៍រំខានដោយសារការចងចាំរឿងរ៉ាវអាក្រក់ៗដែលខ្លួនមិនចង់នឹកគិតឬនឹកឃើញ
– បញ្ហាលំបាកក្នុងការចងចាំ
– បន្ទោសខ្លួនឯង ឬអ្នកដទៃ
“សូមចងចាំថា ការស្វែងរកការគាំទ្រតាមរយៈសេវាប្រឹក្សា និងព្យាបាលផ្លូវចិត្ត ជាជម្រើសដ៏ឆ្លាតវៃ វាមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ ផ្ទុយទៅវិញ វាជាសញ្ញានៃភាពខ្លាំង រឹងមាំ និងភាពដែលទទួលខុសត្រូវខ្ពស់។ “
លោក លោកស្រី នាងកញ្ញា និងអង្គការស្ថាប័នដែលចង់ធ្វើការទំនាក់ទំនងក្នុងការទទួលការព្យាបាល និងផ្តល់ប្រឹក្សាផ្លូវចិត្តពីគម្រោងមេគង្គទី៣។
Address1: #33, St.506 Sangkat Phsar Doem Thkov, Khan Chamkamon, Phnom Penh, Cambodia
Address2: Group 5, Ou Ta Kam I, Tuol Ta Aek, Battambang, Cambodia
Mobile: 089968678
Email: info@pcccambodia.org