ការថែទាំការប៉ះទង្គិចផ្លូវចិត្ត (Trauma-Informed Care) សម្រាប់ក្រុមទ្រទ្រង់សុខភាពភូមិ (VHSG)

ការថែទាំការប៉ះទង្គិចផ្លូវចិត្ត (Trauma-Informed Care) សម្រាប់ក្រុមទ្រទ្រង់សុខភាពភូមិ (VHSG)

ក្រោមកិច្ចសហការជាមួយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា បានចូលរួមរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការថែទាំការប៉ះទង្គិចផ្លូវចិត្ត” (Trauma-Informed Care)សម្រាប់ក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) ចំនួន ៣៩រូប ដែលអញ្ជើញមកពីភូមិឃុំចំនួន៤គឺ ព្រែកនរិន ពាមឯក សំរោងក្នុង និងព្រែកលួង ។

វគ្គបណ្តុះបណ្តាលនេះ មានការគោរពអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តមឱសថបណ្ឌិត វឿង ប៊ុនរេត និងជាប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង, លោក អ៊ឹម ចិត្រា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសង្កែ, លោក អ៊ុំ ផ្លាកទីន ប្រធានសមាគម អ៊ី.អឹម.ឌី.អា កម្ពុជា ។

វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំឡើងនៅសាលប្រជុំ ផ្នែកបណ្តុះបណ្តាលបន្ត នៃមន្ទីរសុខាភិបាល រដ្ឋបាលខេត្តបាត់ដំបង ដោយមានរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ។

ប្រធានបទនៃវគ្គបណ្តុះបណ្តាលនេះរួមមាន៖

១-ចំណេះដឹងជាមូលដ្ឋានស្តីពីសុខភាពផ្លូវចិត្ត
២-ភាពតានតឹងផ្លូវចិត្ត
៣-ការប៉ះទង្គិចផ្លូវចិត្ត
៤-គោលការណ៍សំខាន់ៗការថែទាំការប៉ះទង្គិចផ្លូវចិត្ត
៥-ការប៉ាន់ប្រមានផ្លូវចិត្ត K-6 និង PC-PTSD-5
៦-ការសង្គ្រោះផ្លូវចិត្តបឋម
៧-បច្ចេកទេសលំនឹងផ្លូវចិត្ត និងការសម្រាកចិត្តកាយ

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺចូលរួមចែករំលែករំលែកចំណេះដឹងស្តីពីសុខភាពផ្លូវចិត្ត ការប៉ះទង្គិចផ្លូវចិត្ត និងការថែទាំការប៉ះទង្គិចផ្លូវចិត្ត ជូនដល់អ្នកស្មគ្រចិត្តភូមិនៅក្នុងភូមិឃុំទាំង៤ ក្នុងខេត្តបាត់ដំបង ។ យើងជឿជាក់យ៉ាងមុតមាំថា ចំណេះដឹងជាមូលដ្ឋាននេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពផ្លូវចិត្តផ្ទាល់ខ្លួន និងអ្នកនៅជុំវិញ ជាពិសេស បងប្អូនប្រជាពលរដ្ឋនៅតាមភូមិឃុំគោលដៅ ។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី “ការថែទាំការប៉ះទង្គិចផ្លូវចិត្ត” (Trauma-Informed Care) គឺជាផ្នែកមួយនៃផែនការសកម្មភារបស់គម្រោង «លើកកម្ពស់សុខភាពផ្លូវចិត្តក្នុងចំណោមប្រជាជនទទួលរងការប៉ះទង្គិចផ្លូវចិត្ត» ដែលទទួលការគាំទ្រថវិកាពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) តាមរយៈអង្គការយូហាន់នីធឺអន្តរជាតិ (Johanniter) ។

តាងនាមឱ្យសមាគម អ៊ី. អឹម. ឌី. អា កម្ពុជា យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូអ្នកគ្រូជាអ្នកស្មគ្រចិត្តភូមិ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្តុះបណ្តាលនេះ ។ យើងខ្ញុំសូមថ្លែងអំណរគុណជាពិសេស ចំពោះថ្នាក់ដឹកនាំ និងមន្រ្ដីរបស់នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញឿន ដែលតែងតែយកចិត្តទុកដាក់ សហការយ៉ាងជិតស្និទ្ធ និងជួយជ្រោមជ្រែងប្រកបដោយវិជ្ជាជីវៈខ្ពស់៕

 

ការផ្តល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្ត (Trauma Counselling Training/TCT) កម្រិត១

នាថ្ងៃថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស …

អ្នកផ្ដល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្តសម្រាប់មន្ត្រីសុខាភិបាល

កម្មវិធីបណ្ដុះបណ្ដាលកម្រិត២ ស្ដីពី “អ្នកផ្ដល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្តសម្រាប់មន្ត្រីសុខាភិបាល” …

ការរលើកម្ពស់សុខភាពផ្លូវចិត្តក្នុងចំណោមប្រជាជនដែលរងការប៉ះទង្គិចផ្លូវចិត្ត ហៅកាត់ថា IMARP

សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា មានសេចក្ដីសោមនស្សដែលបានចូលជួបកិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង …