
Category: News


សិក្ខាសាលាក្រោមប្រធានបទ “ការសង្រ្គោះបឋមផ្លូវចិត្ត” នៅវិទ្យាស្ថានសន្តប៉ូល ខេត្តតាកែវ

វគ្គសិក្ខាសាលាស្ដីអំពី “សុខភាពផ្លូវចិត្ដ និងការថែទាំសុខភាព ផ្លូវចិត្ដសម្រាប់យុវជន” ដល់សិស្ស និងបុគ្គលិកអង្គការ Spoons Cambodia Organization
សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា បានផ្ដល់វគ្គសិក្ខាសាលាស្ដីអំពី “សុខភាពផ្លូវចិត្ដ និងការថែទាំសុខភាព ផ្លូវចិត្ដសម្រាប់យុវជន” ដល់សិស្ស និងបុគ្គលិកអង្គការ Spoons Cambodia Organizationចំនួន២២នាក់ (ស្រី១៦នាក់ ប្រុស៦នាក់) ដែលបាននិងកំពុងសិក្សា និងបម្រើការងារនៅក្នុងអង្គការ Spoons Cambodia Organization។
គោលបំណងនៃវគ្គសិក្ខាសាលាមួយរសៀលក្នុងទីស្នាក់ការរបស់អង្គការ កាលពីថ្ងៃចន្ទ ទី២៥ ឆ្នាំ២០២៣គឺដើម្បីលើកកម្ពស់ការយល់ដឹងពីសុខភាពផ្លូវចិត្ដ សញ្ញាមូលដ្ឋាននៃបញ្ហាផ្លូវចិត្ដ ជាពិសេស របៀបក្នុងការស្វែងរកជំនួយ ការថែរក្សាផ្លូវចិត្តផ្ទាល់ខ្លួន និងការអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាអ្នកជួយប្រកបដោយវិជ្ជាជីវៈ។
ប្រធានបទនៃសិក្ខាសាលានេះរួមមាន៖
• ឈ្វេងយល់អំពីសុខភាពផ្លូវចិត្ត និងបញ្ហាផ្លូវចិត្ដ
• ការកត់សម្គាល់សញ្ញាជាមូលដ្ឋាននៃការប៉ះទង្គិចផ្លូវចិត្ដ
• របៀបជួយខ្លួនឯង និងការស្វែងរកជំនួយដែលត្រឹមត្រូវ
• ការធ្វើជាអ្នកជួយដ៏ល្អ
យើងសង្ឃឹមយ៉ាងមុតមាំថា វគ្គសិក្ខាសាលានេះ បានចូលរួមចំណែកក្នុងកម្មវិធីសិក្សារបស់អង្គការ ហើយប្អូនៗសិស្សានុសិស្ស ក៏ដូចជាបុគ្គលិក ទទួលបានចំណេះដឹងជាមូលដ្ឋានស្តីពីសុខភាពផ្លូវចិត្ត និងរបៀបថែទាំឱ្យកាន់តែប្រសើរឡើង ដើម្បីឱ្យការសិក្សា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលកាន់តែខ្ពស់។
ជាចុងបញ្ចប់ សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានចំណាយពេលដ៏មានតម្លៃក្នុងការចូលរួមយ៉ាងសកម្មក្នុងវគ្គសិក្ខាសាលានេះ។ យើងខ្ញុំសូមថ្លែងអំណរគុណដល់អង្គការ Spoons Cambodia Organization ដែលតែងតែយកចិត្ដទុកដាក់ លើកកម្ពស់សុខភាពផ្លូវចិត្ដរបស់បុគ្គលិក និងសិក្សានុសិស្សដែលកំពុងសិក្សា និងបម្រើការងារនៅទីនោះ។

ការឈ្វេងយល់ពីអន្តរទំនាក់ទំនងរវាងការប៉ះទង្គិចផ្លូវចិត្ត ភាពតានតឹងផ្លូវចិត្តនៅកន្លែងការងារ និងការថែទាំខ្លួនឯង
សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា បានផ្ដល់វគ្គបណ្តុះបណ្តាលស្តីពី “ការឈ្វេងយល់ពីអន្តរទំនាក់ទំនងរវាងការប៉ះទង្គិចផ្លូវចិត្ត ភាពតានតឹងផ្លូវចិត្តនៅកន្លែងការងារ និងការថែទាំខ្លួនឯង” ដល់បុគ្គលិកអង្គការសង្គមស៊ីវិល ចំនួន ២៨នាក់ ដែលបាននិងកំពុងបម្រើការងារដោយផ្ទាល់ និងដោយប្រយោលដើម្បីលើកកម្ពស់សុខភាពផ្លូវចិត្ត ៖
• ទឹកចិត្តម្ដាយ Mother Heart
• ម្លប់ឬស្សី Mlup Russey
• Flame
• សាន់សាញ Sunshine
• សម្ព័ន្ធចាប់ដៃ Chab Dai Colition
• សេវីងមូស៊ីកម្ពុជា Saving Moses Cambodia
• International Justice Mission
• GOHC
វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយអង្គការសម្ព័ន្ធចាប់ដៃ នៅសាលបណ្តុះបណ្តាលរបស់អង្គការផ្ទាល់ មានរយៈពេលពីរថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ។
ប្រធានបទនៃវគ្គបណ្តុះបណ្តាលនេះរួមមាន៖
១-ការប៉ះទង្គិចផ្លូវចិត្ត
២. ការថែទាំប៉ះទង្គិចផ្លូវចិត្ត
៣. ការយល់ដឹងពីភាពតានតឹងចិត្តនៅកន្លែងការងារ
៤. យុទ្ធសាស្ត្រដើម្បីវាយតម្លៃ និងដំណោះស្រាយភាពតានតឹទាក់ទងការងារ
៥. ការថែទាំខ្លួនឯងសម្រាប់អ្នកជំនាញសុខភាពផ្លូវចិត្ត
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺចូលរួមចែករំលែកចំណេះដឹងស្តីពីសុខភាពផ្លូវចិត្ត ដូចជា ការប៉ះទង្គិចផ្លូវចិត្ត ការថែទាំការប៉ះទង្គិចផ្លូវចិត្ត ភាពតានតឹងចិត្តទាក់ទងនឹងការងារ និងការថែទាំខ្លួនឯង ទៅ ដល់បុគ្គលិកអង្គការ សមាគម និងស្ថាប័នផ្សេងៗដើម្បីយល់ដឹងកាន់តែច្បាស់ពីបញ្ហាសុខភាពផ្លូវចិត្ត ការប៉ះទង្គិចផ្លូវចិត្ត ផលប៉ះពាល់ និងជាពិសេស របៀបថែទាំខ្លួនឯងបែបជំនាញវិជ្ជាជីវៈ ។
យើងជឿជាក់យ៉ាងមុតមាំថា មូលដ្ឋានចំណេះដឹងទាំងនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពផ្លូវចិត្តផ្ទាល់ខ្លួន និងអ្នកនៅជុំវិញ ជាពិសេស ការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលកាន់តែប្រសើរ ។
សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូអ្នកគ្រូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្តុះបណ្តាលនេះ ។ យើងខ្ញុំសូមថ្លែងអំណរគុណជាពិសេស ចំពោះអង្គការសម្ព័ន្ធចាប់ដៃ ដែលតែងតែយកចិត្តទុកដាក់ លើសុខភាពផ្លូវចិត្តរបស់បុគ្គលិកអង្គការសង្គមស៊ីវិល ដែលបាននិងកំពុងបម្រើការងារដោយផ្ទាល់ ឬដោយប្រយោលក្នុងវិស័យសុខភាពផ្លូវចិត្ត ៕

ការថែទាំការប៉ះទង្គិចផ្លូវចិត្ត (Trauma-Informed Care) សម្រាប់ក្រុមទ្រទ្រង់សុខភាពភូមិ (VHSG)
ក្រោមកិច្ចសហការជាមួយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា បានចូលរួមរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការថែទាំការប៉ះទង្គិចផ្លូវចិត្ត” (Trauma-Informed Care)សម្រាប់ក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) ចំនួន ៣៩រូប ដែលអញ្ជើញមកពីភូមិឃុំចំនួន៤គឺ ព្រែកនរិន ពាមឯក សំរោងក្នុង និងព្រែកលួង ។
វគ្គបណ្តុះបណ្តាលនេះ មានការគោរពអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តមឱសថបណ្ឌិត វឿង ប៊ុនរេត និងជាប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង, លោក អ៊ឹម ចិត្រា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសង្កែ, លោក អ៊ុំ ផ្លាកទីន ប្រធានសមាគម អ៊ី.អឹម.ឌី.អា កម្ពុជា ។
វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំឡើងនៅសាលប្រជុំ ផ្នែកបណ្តុះបណ្តាលបន្ត នៃមន្ទីរសុខាភិបាល រដ្ឋបាលខេត្តបាត់ដំបង ដោយមានរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ។
ប្រធានបទនៃវគ្គបណ្តុះបណ្តាលនេះរួមមាន៖
១-ចំណេះដឹងជាមូលដ្ឋានស្តីពីសុខភាពផ្លូវចិត្ត
២-ភាពតានតឹងផ្លូវចិត្ត
៣-ការប៉ះទង្គិចផ្លូវចិត្ត
៤-គោលការណ៍សំខាន់ៗការថែទាំការប៉ះទង្គិចផ្លូវចិត្ត
៥-ការប៉ាន់ប្រមានផ្លូវចិត្ត K-6 និង PC-PTSD-5
៦-ការសង្គ្រោះផ្លូវចិត្តបឋម
៧-បច្ចេកទេសលំនឹងផ្លូវចិត្ត និងការសម្រាកចិត្តកាយ
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺចូលរួមចែករំលែករំលែកចំណេះដឹងស្តីពីសុខភាពផ្លូវចិត្ត ការប៉ះទង្គិចផ្លូវចិត្ត និងការថែទាំការប៉ះទង្គិចផ្លូវចិត្ត ជូនដល់អ្នកស្មគ្រចិត្តភូមិនៅក្នុងភូមិឃុំទាំង៤ ក្នុងខេត្តបាត់ដំបង ។ យើងជឿជាក់យ៉ាងមុតមាំថា ចំណេះដឹងជាមូលដ្ឋាននេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពផ្លូវចិត្តផ្ទាល់ខ្លួន និងអ្នកនៅជុំវិញ ជាពិសេស បងប្អូនប្រជាពលរដ្ឋនៅតាមភូមិឃុំគោលដៅ ។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី “ការថែទាំការប៉ះទង្គិចផ្លូវចិត្ត” (Trauma-Informed Care) គឺជាផ្នែកមួយនៃផែនការសកម្មភារបស់គម្រោង «លើកកម្ពស់សុខភាពផ្លូវចិត្តក្នុងចំណោមប្រជាជនទទួលរងការប៉ះទង្គិចផ្លូវចិត្ត» ដែលទទួលការគាំទ្រថវិកាពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) តាមរយៈអង្គការយូហាន់នីធឺអន្តរជាតិ (Johanniter) ។
តាងនាមឱ្យសមាគម អ៊ី. អឹម. ឌី. អា កម្ពុជា យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូអ្នកគ្រូជាអ្នកស្មគ្រចិត្តភូមិ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្តុះបណ្តាលនេះ ។ យើងខ្ញុំសូមថ្លែងអំណរគុណជាពិសេស ចំពោះថ្នាក់ដឹកនាំ និងមន្រ្ដីរបស់នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញឿន ដែលតែងតែយកចិត្តទុកដាក់ សហការយ៉ាងជិតស្និទ្ធ និងជួយជ្រោមជ្រែងប្រកបដោយវិជ្ជាជីវៈខ្ពស់៕

ការផ្តល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្ត កម្រិត១
ក្រោមកិច្ចសហការជាមួយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា បានចូលរួមរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការផ្តល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្ត” កម្រិត១ ដល់មន្រ្តីសុខាភិបាលចំនួន ៤២រូប រួមមានវេជ្ជបណ្ឌិត គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ដែលកំពុងបម្រើការនៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព នៃមន្ទីរសុខាភិបាលខេត្តក្រុងចំនួន៥។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ប្រ៉ាក់ វ៉ុន ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំដែលជាតំណាងដ៏ខ្ពស់ខ្ពស់ របស់នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន និង លោក អ៊ុំ ផ្លាកទីន ប្រធានសមាគម អ៊ី.អឹម.ឌី.អា កម្ពុជា។ វគ្គបណ្តុះបណ្តាលស្តីពី “ការផ្តល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្ត” ដ៏មានសារសំខាន់នេះ ត្រូវបានរៀបចំឡើង នៅសណ្ឋាគារ រស្មីសុខាញូយ៉ក ក្នុងខេត្តកំពង់ឆ្នាំង ដោយមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។
ប្រធានបទខាងក្រោមនេះ ត្រូវបានធ្វើការចែករំលែកចំណេះដឹង និងសហសម្របសម្រួលពីក្រុមការងារ គ្រូឧទ្ទេសរបស់សមាគម និងនាយកដ្ឋាន ក្នុងអំឡុងពេលនៃវគ្គបណ្តុះបណ្តាល៖
១-ចំណេះដឹងជាមូលដ្ឋានស្តីពីសុខភាពផ្លូវចិត្ត
២-ភាពតានតឹងផ្លូវចិត្ត
៣-ការប៉ះទង្គិចផ្លូវចិត្ត
៤-ការប្រាស្រ័យទាក់ទងក្នុងជំនាញថែទាំ
៥-ជំនាញមូលដ្ឋានក្នុងការផ្តល់ប្រឹក្សាផ្លូវចិត្ត
៦-ទម្រង់នៃការប៉ាន់ប្រមាណផ្លូវចិត្ត
៧-ការសង្គ្រោះផ្លូវចិត្តបឋម
៨-បច្ចេកទេសលំនឹងផ្លូវចិត្ត
៩-ការគាំទ្របច្ចេកទេស និងការកត់ត្រាករណី ។
គួរបញ្ជាក់ផងដែរថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីចូលរួមចំណែកក្នុងការចែករំលែកចំណេះដឹង និងជួយពង្រឹងជំនាញបច្ចេកទេសប្រឹក្សាផ្លូវចិត្ត ជូនដល់លោកគ្រូអ្នកគ្រូដែលជាវេជ្ជបណ្ឌិត គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ពេទ្យឆ្មប នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួននៃ ខេត្តក្រុងចំនួន៥ (សៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ) ក្នុងអំឡុងនៃការអនុវត្តគម្រោង។ លើសពីនេះ វគ្គបណ្តុះបណ្តាលស្តីពី “ការផ្តល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្ត” នេះ គឺជាផ្នែកមួយនៃផែនការសកម្មភាពនៃគម្រោង «លើកកម្ពស់សុខភាពផ្លូវចិត្តក្នុងចំណោមប្រជាជនទទួលរងការប៉ះទង្គិចផ្លូវចិត្ត» ដែលទទួលការគាំទ្រថវិកាពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) តាមរយៈអង្គការយូហាន់នីធឺអន្តរជាតិ(Johanniter) ។
តាងនាមឱ្យសមាគម អ៊ី. អឹម. ឌី. អា កម្ពុជា យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូអ្នកគ្រូជាមន្ត្រីសុខាភិបាល ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្តុះបណ្តាលនេះ ។ យើងខ្ញុំសូមថ្លែងអំណរគុណជាពិសេស ចំពោះថ្នាក់ដឹកនាំ និងមន្រ្ដីរបស់នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញឿន ដែលតែងតែយកចិត្តទុកដាក់ សហការយ៉ាងជិតស្និទ្ធ និងជួយជ្រោមជ្រែងប្រកបដោយវិជ្ជាជីវៈខ្ពស់៕

ការរលើកម្ពស់សុខភាពផ្លូវចិត្តក្នុងចំណោមប្រជាជនដែលរងការប៉ះទង្គិចផ្លូវចិត្ត ហៅកាត់ថា IMARP
សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា មានសេចក្ដីសោមនស្សដែលបានចូលជួបកិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង …

សិក្ខាសាលាក្រោមប្រធានបទ “ការសង្រ្គោះបឋមផ្លូវចិត្ត” នៅវិទ្យាស្ថានសន្តប៉ូល ខេត្តតាកែវ
កាលពីថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ ២០២៣ លោក អ៊ុំ …

វគ្គសិក្ខាសាលាស្ដីអំពី “សុខភាពផ្លូវចិត្ដ និងការថែទាំសុខភាព ផ្លូវចិត្ដសម្រាប់យុវជន” ដល់សិស្ស និងបុគ្គលិកអង្គការ Spoons Cambodia Organization
សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា បានផ្ដល់វគ្គសិក្ខាសាលាស្ដីអំពី …