វគ្គសិក្ខាសាលាស្ដីអំពី “សុខភាពផ្លូវចិត្ដ និងការថែទាំសុខភាព ផ្លូវចិត្ដសម្រាប់យុវជន” ដល់សិស្ស និងបុគ្គលិកអង្គការ Spoons Cambodia Organization

វគ្គសិក្ខាសាលាស្ដីអំពី “សុខភាពផ្លូវចិត្ដ និងការថែទាំសុខភាព ផ្លូវចិត្ដសម្រាប់យុវជន” ដល់សិស្ស និងបុគ្គលិកអង្គការ Spoons Cambodia Organization

សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា បានផ្ដល់វគ្គសិក្ខាសាលាស្ដីអំពី “សុខភាពផ្លូវចិត្ដ និងការថែទាំសុខភាព ផ្លូវចិត្ដសម្រាប់យុវជន” ដល់សិស្ស និងបុគ្គលិកអង្គការ Spoons Cambodia Organizationចំនួន២២នាក់ (ស្រី១៦នាក់ ប្រុស៦នាក់) ដែលបាននិងកំពុងសិក្សា និងបម្រើការងារនៅក្នុងអង្គការ Spoons Cambodia Organization។

 

 

 

 

គោលបំណងនៃវគ្គសិក្ខាសាលាមួយរសៀលក្នុងទីស្នាក់ការរបស់អង្គការ កាលពីថ្ងៃចន្ទ ទី២៥ ឆ្នាំ២០២៣គឺដើម្បីលើកកម្ពស់ការយល់ដឹងពីសុខភាពផ្លូវចិត្ដ សញ្ញាមូលដ្ឋាននៃបញ្ហាផ្លូវចិត្ដ ជាពិសេស របៀបក្នុងការស្វែងរកជំនួយ ការថែរក្សាផ្លូវចិត្តផ្ទាល់ខ្លួន និងការអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាអ្នកជួយប្រកបដោយវិជ្ជាជីវៈ។

ប្រធានបទនៃសិក្ខាសាលានេះរួមមាន៖

• ឈ្វេងយល់អំពីសុខភាពផ្លូវចិត្ត និងបញ្ហាផ្លូវចិត្ដ
• ការកត់សម្គាល់សញ្ញាជាមូលដ្ឋាននៃការប៉ះទង្គិចផ្លូវចិត្ដ
• របៀបជួយខ្លួនឯង និងការស្វែងរកជំនួយដែលត្រឹមត្រូវ
• ការធ្វើជាអ្នកជួយដ៏ល្អ

យើងសង្ឃឹមយ៉ាងមុតមាំថា វគ្គសិក្ខាសាលានេះ បានចូលរួមចំណែកក្នុងកម្មវិធីសិក្សារបស់អង្គការ ហើយប្អូនៗសិស្សានុសិស្ស ក៏ដូចជាបុគ្គលិក ទទួលបានចំណេះដឹងជាមូលដ្ឋានស្តីពីសុខភាពផ្លូវចិត្ត និងរបៀបថែទាំឱ្យកាន់តែប្រសើរឡើង ដើម្បីឱ្យការសិក្សា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលកាន់តែខ្ពស់។
ជាចុងបញ្ចប់ សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានចំណាយពេលដ៏មានតម្លៃក្នុងការចូលរួមយ៉ាងសកម្មក្នុងវគ្គសិក្ខាសាលានេះ។ យើងខ្ញុំសូមថ្លែងអំណរគុណដល់អង្គការ Spoons Cambodia Organization ដែលតែងតែយកចិត្ដទុកដាក់ លើកកម្ពស់សុខភាពផ្លូវចិត្ដរបស់បុគ្គលិក និងសិក្សានុសិស្សដែលកំពុងសិក្សា និងបម្រើការងារនៅទីនោះ។

 

ការផ្តល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្ត (Trauma Counselling Training/TCT) កម្រិត១

នាថ្ងៃថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស …

អ្នកផ្ដល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្តសម្រាប់មន្ត្រីសុខាភិបាល

កម្មវិធីបណ្ដុះបណ្ដាលកម្រិត២ ស្ដីពី “អ្នកផ្ដល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្តសម្រាប់មន្ត្រីសុខាភិបាល” …

ការរលើកម្ពស់សុខភាពផ្លូវចិត្តក្នុងចំណោមប្រជាជនដែលរងការប៉ះទង្គិចផ្លូវចិត្ត ហៅកាត់ថា IMARP

សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា មានសេចក្ដីសោមនស្សដែលបានចូលជួបកិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង …