Month: June 2023

ការឈ្វេងយល់ពីអន្តរទំនាក់ទំនងរវាងការប៉ះទង្គិចផ្លូវចិត្ត ភាពតានតឹងផ្លូវចិត្តនៅកន្លែងការងារ និងការថែទាំខ្លួនឯង

សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា បានផ្ដល់វគ្គបណ្តុះបណ្តាលស្តីពី “ការឈ្វេងយល់ពីអន្តរទំនាក់ទំនងរវាងការប៉ះទង្គិចផ្លូវចិត្ត ភាពតានតឹងផ្លូវចិត្តនៅកន្លែងការងារ និងការថែទាំខ្លួនឯង” ដល់បុគ្គលិកអង្គការសង្គមស៊ីវិល ចំនួន ២៨នាក់ ដែលបាននិងកំពុងបម្រើការងារដោយផ្ទាល់ និងដោយប្រយោលដើម្បីលើកកម្ពស់សុខភាពផ្លូវចិត្ត ៖

• ទឹកចិត្តម្ដាយ Mother Heart
• ម្លប់ឬស្សី Mlup Russey
• Flame
• សាន់សាញ Sunshine
• សម្ព័ន្ធចាប់ដៃ Chab Dai Colition
• សេវីងមូស៊ីកម្ពុជា Saving Moses Cambodia
• International Justice Mission
• GOHC

វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយអង្គការសម្ព័ន្ធចាប់ដៃ នៅសាលបណ្តុះបណ្តាលរបស់អង្គការផ្ទាល់ មានរយៈពេលពីរថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ។

ប្រធានបទនៃវគ្គបណ្តុះបណ្តាលនេះរួមមាន៖
១-ការប៉ះទង្គិចផ្លូវចិត្ត
២. ការថែទាំប៉ះទង្គិចផ្លូវចិត្ត
៣. ការយល់ដឹងពីភាពតានតឹងចិត្តនៅកន្លែងការងារ
៤. យុទ្ធសាស្ត្រដើម្បីវាយតម្លៃ និងដំណោះស្រាយភាពតានតឹទាក់ទងការងារ
៥. ការថែទាំខ្លួនឯងសម្រាប់អ្នកជំនាញសុខភាពផ្លូវចិត្ត

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺចូលរួមចែករំលែកចំណេះដឹងស្តីពីសុខភាពផ្លូវចិត្ត ដូចជា ការប៉ះទង្គិចផ្លូវចិត្ត ការថែទាំការប៉ះទង្គិចផ្លូវចិត្ត ភាពតានតឹងចិត្តទាក់ទងនឹងការងារ និងការថែទាំខ្លួនឯង ទៅ ដល់បុគ្គលិកអង្គការ សមាគម និងស្ថាប័នផ្សេងៗដើម្បីយល់ដឹងកាន់តែច្បាស់ពីបញ្ហាសុខភាពផ្លូវចិត្ត ការប៉ះទង្គិចផ្លូវចិត្ត ផលប៉ះពាល់ និងជាពិសេស របៀបថែទាំខ្លួនឯងបែបជំនាញវិជ្ជាជីវៈ ។

យើងជឿជាក់យ៉ាងមុតមាំថា មូលដ្ឋានចំណេះដឹងទាំងនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពផ្លូវចិត្តផ្ទាល់ខ្លួន និងអ្នកនៅជុំវិញ ជាពិសេស ការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលកាន់តែប្រសើរ ។

សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូអ្នកគ្រូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្តុះបណ្តាលនេះ ។ យើងខ្ញុំសូមថ្លែងអំណរគុណជាពិសេស ចំពោះអង្គការសម្ព័ន្ធចាប់ដៃ ដែលតែងតែយកចិត្តទុកដាក់ លើសុខភាពផ្លូវចិត្តរបស់បុគ្គលិកអង្គការសង្គមស៊ីវិល ដែលបាននិងកំពុងបម្រើការងារដោយផ្ទាល់ ឬដោយប្រយោលក្នុងវិស័យសុខភាពផ្លូវចិត្ត ៕

 

 

 

ការផ្តល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្ត (Trauma Counselling Training/TCT) កម្រិត១

នាថ្ងៃថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស …

អ្នកផ្ដល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្តសម្រាប់មន្ត្រីសុខាភិបាល

កម្មវិធីបណ្ដុះបណ្ដាលកម្រិត២ ស្ដីពី “អ្នកផ្ដល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្តសម្រាប់មន្ត្រីសុខាភិបាល” …

ការរលើកម្ពស់សុខភាពផ្លូវចិត្តក្នុងចំណោមប្រជាជនដែលរងការប៉ះទង្គិចផ្លូវចិត្ត ហៅកាត់ថា IMARP

សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា មានសេចក្ដីសោមនស្សដែលបានចូលជួបកិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង …