Month: August 2023

ការរលើកម្ពស់សុខភាពផ្លូវចិត្តក្នុងចំណោមប្រជាជនដែលរងការប៉ះទង្គិចផ្លូវចិត្ត ហៅកាត់ថា IMARP

សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា មានសេចក្ដីសោមនស្សដែលបានចូលជួបកិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អង្គការ សមាគមជាដៃគូ ប្រមាណជា ២៧ស្ថាប័ន ក្រោមអធិតីភាព លោក ស៊្រន សំឫទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃអង្គារ ៧ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ភឿន ប៊ុណ្ណា (ប្រធានគម្រោងប្រចាំខេត្ត) និង លោក ពៅ វណ្ណឌី (អ្នកសម្របសម្រួលបច្ចេកទេសប្រចាំខេត្ត) សម្រាប់គម្រោង “ការរលើកម្ពស់សុខភាពផ្លូវចិត្តក្នុងចំណោមប្រជាជនដែលរងការប៉ះទង្គិចផ្លូវចិត្ត” ហៅកាត់ថា IMARP បានចូលរួមស្ដាប់ការណែនាំ ក៏ដូចជាបានធ្វើការរាយការណ៍ជាសង្ខេប ស្ដីពីសកម្មភាពស្នូលនៃគម្រោងដែលបាននិងកំពុងអនុវត្តក្នុងស្រុកប្រតិបត្តិកំពង់ត្រឡាច ជូនអង្គប្រជុំផងដែរ។
ជាចំណាប់អារម្មណ៍វិជ្ជមាន លោកអភិបាលរង បានសំដែងនូវសេចក្ដីសោមនស្ស និងថ្លែងអំណរគុណដល់អង្គការសង្គមស៊ីវិល និងសមាគមពាក់ព័ន្ធដែលបាននិងកំពុងចូលរួមជួយអភិវឌ្ឍតាមមូលដ្ឋានមួយចំនួននៅក្នុងខេត្ត ដោយការចូលរួមទាំងនោះក៏បានជួយកាត់បន្ថយនូវភាពក្រីក្រមួយកម្រិតថែមទៀតសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងផងដែរ។
លោកអភិបាលរង ក៏បានលើកទឹកចិត្តឱ្យមានកិច្ចជួបជុំពិភាក្សាបែបនេះជាបន្តទៀតដោយ ត្រូវធ្វើឡើងរៀងរាល់ត្រីមាស ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ និងភាពកក់ក្ដៅ រវាងមន្រ្តីថ្នាក់ដឹកនាំខេត្ត និង អង្គការសង្គមស៊ីវិលនិងសមាគមទាំង២៧ស្ថាប័ន ដែលក្នុងនោះមានសមាគមចំនួន ៦ ផងដែរ។

សិក្ខាសាលាក្រោមប្រធានបទ “ការសង្រ្គោះបឋមផ្លូវចិត្ត” នៅវិទ្យាស្ថានសន្តប៉ូល ខេត្តតាកែវ

កាលពីថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ ២០២៣ លោក អ៊ុំ ផ្លាកទីន ប្រធានសមាគម អ៊ី. អ៊ឹម. ឌី. អា កម្ពុជា និងនិស្សិតស្ម័គ្រចិត្ត ២រូប បានចូលរួមធ្វើជាវាគ្មិននៅក្នុងកម្មវិធី សិក្ខាសាលាក្រោមប្រធានបទ “ ការសង្រ្គោះបឋមផ្លូវចិត្ត” នៅវិទ្យាស្ថានសន្តប៉ូល ខេត្តតាកែវ។
សិក្ខាកាមចំនួនប្រហែល ១១០នាក់ ដែលជានិស្សិតបាននឹងកំពុងសិក្សានៅវិទ្យាស្ថានសន្តប៉ូល ឆ្នាំទី១ និងទី២ មកពីដេប៉ាតឺម៉ង់សង្គមកិច្ច ដេប៉ាតឺម៉ង់ទេសចរណ៍ ដេប៉ាតឺម៉ង់អក្សរសាស្រ្តអង់គ្លេស និងដេប៉ាតឺម៉ង់ក្សេត្រសាស្រ្ត បានចូលរួមយ៉ាងសកម្មក្នុងវគ្គសិក្ខាសាលានេះ។
ប្អូនៗសិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបញ្ហាសុខភាពផ្លូវចិត្ត ជាពិសេស របៀបធ្វើឱ្យមានសុខភាពផ្លូវចិត្តល្អប្រសើរ។ បន្ថែមពីនោះ ប្អូនៗបានចូលរួមយ៉ាងសកម្មការពិភាក្សា និងការចោទជាសំណួរចម្លើយជាមួយវាគ្មិន។
សមាគម អ៊ី. អ៊ឹម. ឌី. អា កម្ពុជា សូមថ្លែងអំណរគុណដល់វិទ្យាស្ថានសន្តប៉ូលដែលបានផ្ដល់កិត្តិយសដល់យើងខ្ញុំ ក្នុងការចែករំលែកនូវចំណេះដឹងស្តីពីបញ្ហាសុខភាពផ្លូវចិត្ត ការតានតឹងផ្លូវចិត្ត ការប៉ះទង្គិចផ្លូវចិត្ត របៀបថែទាំខ្លួនឯង និងការសង្គ្រោះផ្លូវចិត្តបឋម។ យើងសង្ឃឹមយ៉ាងមុតមាំថា ចំណេះដឹងមូលដ្ឋាននេះ នឹងជួយឱ្យប្អូនៗនិស្សិតចាប់អារម្មណ៍ថែទាំសុខភាពផ្លូវចិត្តឱ្យមានភាពរឹងមាំ ដើម្បីជាគុណប្រយោជន៍បន្តបេសកកម្មសិក្សារបស់ខ្លួនប្រកបដោយជោគជ័យ។

ការផ្តល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្ត (Trauma Counselling Training/TCT) កម្រិត១

នាថ្ងៃថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស …

អ្នកផ្ដល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្តសម្រាប់មន្ត្រីសុខាភិបាល

កម្មវិធីបណ្ដុះបណ្ដាលកម្រិត២ ស្ដីពី “អ្នកផ្ដល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្តសម្រាប់មន្ត្រីសុខាភិបាល” …

ការរលើកម្ពស់សុខភាពផ្លូវចិត្តក្នុងចំណោមប្រជាជនដែលរងការប៉ះទង្គិចផ្លូវចិត្ត ហៅកាត់ថា IMARP

សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា មានសេចក្ដីសោមនស្សដែលបានចូលជួបកិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង …