អ្នកផ្ដល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្តសម្រាប់មន្ត្រីសុខាភិបាល

អ្នកផ្ដល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្តសម្រាប់មន្ត្រីសុខាភិបាល

កម្មវិធីបណ្ដុះបណ្ដាលកម្រិត២ ស្ដីពី “អ្នកផ្ដល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្តសម្រាប់មន្ត្រីសុខាភិបាល”

សមាគម អុី.អឹម.ឌី.អា កម្ពុជា សហការជាមួយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន បានរៀបចំកម្មវិធីវគ្គបណ្ដុះបណ្ដាល ស្ដីពី “អ្នកផ្តល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្ត (Trauma Counselor Training/TCT) កម្រិត២” សម្រាប់ក្រុមលោកគ្រូពេទ្យ អ្នកគ្រពេទ្យ ដែលអញ្ជើញមកពីមន្ទីរពេទ្យបង្អែកចំនួន៥ និងមណ្ឌលសុខភាពចំនួន១៦នៃតំបន់គោលដៅនៃគម្រោង។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៣ ដល់ ១៥ មីនា ឆ្នាំ ២០២៤ នៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង ។

គួរបញ្ជាក់ផងដែរ វគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយនៃសកម្មភារបស់គម្រោង “ការលើកកម្ពស់សុខភាពផ្លូវចិត្តក្នុងចំណោមប្រជាជនទទួលរងការប៉ះទង្គិចផ្លូវចិត្ត (IMARP)” ដែលទទួលការគាំទ្រថវិកាពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) តាមរយៈអង្គការយូហាន់នីធ័រអន្តរជាតិ (Johanniter)។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ដែលតែងតែយកចិត្តទុកដាក់ទៅលើសុខុមាលភាពសហគមន៍ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នដៃគូ។

យើងខ្ញុំសូមជូនពរឲ្យលោកប្រធាន និងលោក លោកស្រីដែលបានចូលរួមសូមប្រកបដោយសេចក្តីសុខ និងជោគជ័យក្នុងជីវិត។

ការផ្តល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្ត (Trauma Counselling Training/TCT) កម្រិត១

នាថ្ងៃថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស …

អ្នកផ្ដល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្តសម្រាប់មន្ត្រីសុខាភិបាល

កម្មវិធីបណ្ដុះបណ្ដាលកម្រិត២ ស្ដីពី “អ្នកផ្ដល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្តសម្រាប់មន្ត្រីសុខាភិបាល” …

ការរលើកម្ពស់សុខភាពផ្លូវចិត្តក្នុងចំណោមប្រជាជនដែលរងការប៉ះទង្គិចផ្លូវចិត្ត ហៅកាត់ថា IMARP

សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា មានសេចក្ដីសោមនស្សដែលបានចូលជួបកិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង …