ការផ្តល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្ត (Trauma Counselling Training/TCT) កម្រិត១
នាថ្ងៃថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សមាគម អុី.អឹម.ឌី.អា កម្ពុជា សហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ និងការិយាល័យស្រុកប្រតិបត្តិគិរីវង់ រៀបចំកម្មវិធីវគ្គបណ្ដុះបណ្ដាល ស្ដីពី “ការផ្តល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្ត (Trauma Counselling Training/TCT) កម្រិត១” សម្រាប់ក្រុមលោកគ្រូពេទ្យ អ្នកគ្រពេទ្យ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពចំនួន៤ នៅទីតាំង សាលការិយាល័យស្រុកប្រតិបត្តិគិរីវង់ ខេត្តតាកែវ ។
ដោយមានការអញ្ជើញចូលរួមពី៖ លោកវេជ្ជបណ្ឌិត ញា ស៊ីថាន ប្រធានស្ដីទីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ លោកស្រីវេជ្ជបណ្ឌិត ហួត សុខលីម ប្រធានផ្នែកសុខភាពផ្លូវចិត្តមន្ទីរសុខាភិបាលខេត្ត លោក នៅ ក្ដុល ប្រធានស្ដីទីការិយាល័យស្រុកប្រតិគិរីវង់ លោក វេជ្ជបណ្ឌិត នុត សុផល ប្រធានផ្នែកជំងឺមិនឆ្លង លោក អ៊ំ ផ្លាកទីន ប្រធានសមាគម អុី. អឹម. ឌី. អា កម្ពុជា ។
គួរបញ្ជាក់ផងដែរ វគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយនៃសកម្មភាពរបស់គម្រោង “ការលើកកម្ពស់សុខភាពផ្លូវចិត្តក្នុងចំណោមប្រជាជនទទួលរងការប៉ះទង្គិចផ្លូវចិត្ត (IMARP)” ដែលទទួលការគាំទ្រថវិកាពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) តាមរយៈអង្គការយូហាន់នីធ័រអន្តរជាតិ (Johanniter)។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ដែលតែងតែយកចិត្តទុកដាក់ទៅលើសុខុមាលភាពសហគមន៍ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នដៃគូ។
យើងខ្ញុំសូមជូនពរឲ្យលោកប្រធាន និងលោក លោកស្រីដែលបានចូលរួមសូមប្រកបដោយសេចក្តីសុខ និងជោគជ័យក្នុងជីវិត។