នាំមកនូវការជាសះស្បើយផ្លូវចិត្តដល់ប្រជាជកម្ពុជា

គាំទ្រដល់សុខភាពផ្លូវចិត្តតាមរយៈការព្យាបាល ការបណ្តុះបណ្តាល ការលើកកម្ពស់ការយល់ដឹង និងការស្រាវជ្រាវ។

ធ្វើការបរិច្ចាគថ្ងៃនេះ

នាំមកនូវការជាសះស្បើយផ្លូវចិត្តដល់ប្រជាជនកម្ពុជា

គាំទ្រដល់សុខភាពផ្លូវចិត្តតាមរយៈការព្យាបាល ការបណ្តុះបណ្តាល ការលើកកម្ពស់ការយល់ដឹង និងការស្រាវជ្រាវ។

បរិច្ចាគថ្ងៃនេះ

នាំមកនូវការជាសះស្បើយផ្លូវចិត្តដល់ប្រជាជនកម្ពុជា

គាំទ្រដល់សុខភាពផ្លូវចិត្តតាមរយៈការព្យាបាល ការបណ្តុះបណ្តាល ការលើកកម្ពស់ការយល់ដឹង និងការស្រាវជ្រាវ។

បរិច្ចាគថ្ងៃនេះ

អំពីរសមាគម

ការប្តេជ្ញាចិត្តដ៏មុតមាំចំពោះសុខភាពផ្លូវចិត្តនៅកម្ពុជា

សមាគម អ៊ី. អឹម. ឌី. អា កម្ពុជាគឺជាសមាគមអ្នកចិត្តសាស្រ្តថ្នាក់ជាតិមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2013។ យើងផ្តោតលើការព្យាបាលលើជនរងគ្រោះដោយការប៉ះទង្គិចផ្លូវចិត្ត ការបង្កើនការយល់ដឹង ផ្តល់ការបណ្តុះបណ្តាលលើបញ្ហាសុខភាពផ្លូវចិត្ត និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រស្តីពីសុខភាពផ្លូវចិត្ត។

អាចត
+
សមាជិក
/1
អ្នកតំណាងពីខេត្តផ្សេងៗ
+
អ្នកទទួលផល
+
អ្នកផ្តល់ប្រឹក្សា និង ព្យាបាល

ផ្តល់លើសុខភាពផ្លូវចិត្ត

ដើម្បីសុខភាពទាំងអស់គ្នា

សុខភាព​ផ្លូវចិត្ត​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។ គោលដៅរបស់យើងគឺដើម្បីឱ្យប្រជាជននៅក្នុងប្រទេសដឹងពីសារៈសំខាន់របស់សុខភាពផ្លូវចិត្ត ជំរុញពួកគេឱ្យធ្វើសកម្មភាពសម្រាប់ខ្លួនគេ និងអ្នកដទៃ និងស្វែងរកការគាំទ្រសម្រាប់សុខុមាលភាពរួម។ ដើម្បីឱ្យយើងទាំងអស់​គ្នា​អាច​ចូល​រួម​ចំណែក​ក្នុង​ការអភិវឌ្ឍន៍ប្រទេស។

សុខភាពផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជា

តាមរយៈរបាយការណ៍នៅក្នុងឆ្នាំ ២០២៣ ដល់ ២០២៤ មានការកើនឡើងប្រមាណ
ជា ១៩៧.៨% នៃករណីសុខភាពផ្លូវចិត្ត ខណៈពេលដែលមានអ្នកចិត្តសាស្រ្តប្រហែល
១០០ នាក់ និងវិកលចរិត ៦០ នាក់ប៉ុណ្ណោះនៅក្នុងប្រទេស។

ធ្វើកសកម្មភាពគ្រប់កម្រិតទាំងអស់ក្នុងប្រទេសកម្ពុជា

សមាគម អ៊ី. អឹម. ឌី. អាកម្ពុជាបានសហការជាមួយអាជ្ញាធរមូលដ្ឋាន 
ថ្នាក់តំបន់ និងថ្នាក់ជាតិ អ្នកដឹកនាំសាសនា មន្ត្រីអប់រំ អង្គការក្រៅរដ្ឋាភិបាល 
និងភាគីពាក់ព័ន្ធជាច្រើនទៀត។

ក្រុមគោលដៅ

សមាគម អ៊ី. អឹម. ឌី.​អា កម្ពុជា មិនត្រឹមតែផ្តល់ការព្យាបាលសម្រាប់ជនរងគ្រោះដោយសារការប៉ះទង្គិចផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការជាមួយគ្រួសារ និង​សង្គមដែលពួកគេរស់នៅផងដែរ។​

កាត់បន្ថយការម៉ាក់ងាយ

សម្រាប់សមាគម អ៊ី. អឹម. ឌី. អាកម្ពុជា ការលើកកម្ពស់ការយល់ដឹងគឺជាចំណុចចាប់ផ្តើមនៃសកម្មភាពមួយចំនួនក្នុងវិស័យព្យាបាលផ្លូវចិត្ត ការបណ្តុះបណ្តាល ឬការស្រាវជ្រាវ។

FREQUENTLY ASKED QUESTIONS

តើអ្នកមានសំនួរដែរឬទេ?

តើសមាគម អ៊ី. អឹម. ឌី. អាកម្ពុជាមានសេវាព្យាបាលសុខភាពអ្វីខ្លះ?

EMDR (Eye Movement Desensitization and Reprocessing)
 គឺជាបច្ចេកទេសព្យាបាលចិត្តសាស្ត្រដែលត្រូវបានបង្កើតឡើងដើម្បីជួយបុគ្គលម្នាក់ៗ
ឱ្យដំណើរការឡើងវិញ និងជាសះស្បើយឡើងវិញពីបទពិសោធន៍ប៉ះទង្គិចផ្លូវចិត្ត។ 
ដូចនេះអ្នកព្យាបាលរបស់សមាគម អ៊ី. អឹម. ឌី. អាកម្ពុជាមានឯកទេស
ក្នុងការព្យាបាល EMDR ។ ទោះជាយ៉ាងណាក៏ដោយ អ្នកព្យាបាលភាគច្រើននៃ
សមាគម អ៊ី. អឹម. ឌី. អាកម្ពុជាក៏មានជំនាញផ្នែកព្យាបាលអាកប្បកិរិយាពុទ្ធិ(CBT) 
ការព្យាបាលការប៉ះទង្គិចផ្លូវចិត្តតាមបែប អកប្បកិរិយាពុទ្ធិដោយ(TF-CBT) 
ការព្យាបាលដោយគ្រួសារ និងការព្យាបាលដោយសិល្បៈ។ ពួកគេប្រើប្រាស់ចំណេះដឹង
របស់ពួកគេទៅតាមតម្រូវការរបស់អតិថិជន។

តើការប្រឹក្សា ឬការព្យាបាលមានតម្លៃប៉ុន្មានក្នុងមួយវគ្គ?

វគ្គប្រឹក្សានៅតាមការិយាល័យទាំងនៅទីក្រុងភ្នំពេញ បាត់ដំបង ឬសៀមរាប 
គឺឥតគិតថ្លៃ និងបើកចំហសម្រាប់មនុស្សទូទៅគ្រប់គ្នា។ ទោះយ៉ាងណាក៏ដោយ 
អ្នកត្រូវបានស្នើសុំឱ្យធ្វើការបរិច្ចាគដោយស្ម័គ្រចិត្តសម្រាប់ សមាគម អ៊ី.អឹម.ឌី.អា។

តើជាធម្មតាដើម្បីព្យាបាលបញ្ហាសុខភាពផ្លូវចិត្ត ឬជំងឺផ្លូវចិត្ត ត្រូវចំណាយពេលប៉ុន្មានវគ្គ?

ចំនួនវគ្គដែលត្រូវការអាស្រ័យលើកត្តាចំនួនបី៖

  • ភាពធ្ងន់ធ្ងរនៃបញ្ហា
  • ប្រព័ន្ធបន្សំផ្ទាល់ខ្លួន  ។ បរិយាកាសផ្ទាល់ខ្លួនរបស់អតិថិជន (ធនធានដូចជាការងារ ប្រាក់ចំនូល មូលនិធិ មិត្តភក្តិ សហគមន៍។ល។)
  • ទៅតាមអតិថិជនផ្ទាល់ ភាពធន់របស់គាត់ក្នុងការដោះស្រាយបញ្ហា។

តាមការស្រាវជ្រាវអន្តរជាតិបាននិយាយថាប្រសិនបើបញ្ហាសុខភាពផ្លូវចិត្តនោះកើតឡើងដោយសសារព្រឹត្តិការណ៍តែមួយ ។ សម្រាប់របួស “ធម្មតា” ចំបាច់ចំណាយ ពេលប្រាណ ៨​ ទៅ ១២ វគ្គ។ ប៉ុន្តែប្រសិនបើវាជារបួសស្មុគស្មាញ វាអាចត្រូវចំណាយពេលច្រើន ឬតិចជាងនោះ។

តើវគ្គប្រឹក្សា ឬការព្យាបាលផ្លូវចិត្តនីមួយៗមានរយៈពេលប៉ុន្មាន?

គ្រប់ការប្រឹក្សា ឬព្យាបាលអាចចំណាយពេលប្រមាណជា ៤៥ ទៅ ៦០​នាទីក្នុងមួយវគ្គ។ ប៉ុន្តែសម្រាប់ការព្យាបាល អ៊ី.អឹម​​​​​.ឌី.អា អាចចំណាយពេលរហូតទៅដល់ ៩០នាទី។

តើសមាគម អ៊ី.អឹម.ឌី.អា កម្ពុជាធ្វើសិក្ខាសាលា ឬការបណ្តុះបណ្តាលទាក់ទងនឹងសុខភាពផ្លូវចិត្តមែនទេ?

បាទ សមាគម អ៊ី.អឹម.ឌី.អា កម្ពុជា ធ្វើសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ ស្របតាមតម្រូវការរបស់អតិថិជន ដែលមានចាប់ពីរយៈពេលកន្លះថ្ងៃទៅច្រើនថ្ងៃ។អ្នកអាចស្វែងរកពត៌មានលំអិតនៅទីនេះ បញ្ជីព័ត៌មានលម្អិតបន្ថែម។

តើអតិថិជន ឬសាធារណជនអាចទទួលបានសេវាពីសមាគម អ៊ី.អឹម.ឌី.អាកម្ពុជាដោយរបៀបណា?

សូមកុំមានភាពស្ទាក់ស្ទើរក្នុងការទាក់ទងមកយើងតាមរយៈទូរស័ព្ទ អ៊ីម៉េល តេឡេក្រាម ឬសារហ្វេសប៊ុក។ សូមស្វែងរកព័ត៌មានលម្អិតទាំងអស់នៅក្រោម “ទំនាក់ទំនង” ។

តើអ្វីជាភាពខុសគ្នារវាងការបណ្តុះបណ្តាល និងសិក្ខាសាលា?

សិក្ខាសាលាជាធម្មតាមានរយៈពេលពី ០.៥ ទៅ ១ ថ្ងៃ។ វាត្រូវបានធ្វើឡើងសម្រាប់អ្នកដែលមិនមានចំណេះដឹងផ្នែកចិត្តសាស្រ្ត ឬសម្រាប់ប្រជាជនទូទៅ ហើយដែលនឹងផ្តល់នូវការបកស្រាយពីទិដ្ឋភាពទូទៅរបស់ប្រធានបទស្មុគស្មាញ ឬផ្តល់ការយល់ដឹងជាមូលដ្ឋានលើប្រធានបទសុខភាពផ្លូវចិត្ត។

វគ្គបណ្តុះបណ្តាលអាចមានរយៈពេលចាប់ពីច្រើនសប្តាហ៍ទៅច្រើនខែ ដែលធ្វើឡើងសម្រាប់អ្នកដែលធ្លាប់ចូលរួមការបណ្តុះបណ្តាលផ្លូវចិត្តដែលចង់បង្កើនចំណេះដឹងរបស់ពួកគេលើប្រធានបទជាក់លាក់ និងទទួលបានគុណវុឌ្ឍិវិជ្ជាជីវៈបន្ថែម។

វគ្គបណ្តុះបណ្តាលជាធម្មតាមានរយៈពេលជាច្រើនសប្តាហ៍ទៅច្រើនខែ ហើយត្រូវបែងចែកទៅជាកម្រិតៗ ឬវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់។ ឧទាហរណ៍ ការបណ្តុះបណ្តាលនីមួយៗអាចមាន ៣ កម្រិត ដោយកម្រិតនីមួយៗមានរយៈពេល ៣ថ្ងៃ សម្រាប់អ្នកដែលធ្លាប់ចូលរួមវគ្គបណ្តុះបណ្តាលផ្លូវចិត្តដែលចង់បង្កើនចំណេះដឹងរបស់ពួកគេអំពីប្រធានបទជាក់លាក់ និងទទួលបានគុណវុឌ្ឍិវិជ្ជាជីវៈបន្ថែម។

តើមានមនុស្សប៉ុន្មាននាក់ដែលអាចចូលរួមសិក្ខាសាលាស្តីពីការយល់ដឹងអំពីសុខភាពផ្លូវចិត្ត?

ជាធម្មតាចំនួនអ្នកចូលរួមសិក្ខាសាលាប្រែប្រួលទៅតាមប្រភេពផ្សេងៗដែលមានចាប់ពី២៥ ទៅ ១០០ នាក់។

តើវគ្គបណ្តុះបណ្តាល ឬសិក្ខាសាលាមានតម្លៃប៉ុន្មាន?

តម្លៃអាស្រ័យលើរយៈពេលនៃសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាល។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ info@emdrcambodia.org ឬទូរស័ព្ទមកកាន់យើងតាមរយៈ +855 (0) 89 968 678។

តើក្រុមគោលដៅណាខ្លះដែលសមស្របសម្រាប់សិក្ខាសាលាស្តីពីការយល់ដឹងអំពីសុខភាពផ្លូវចិត្ត?

យើងមានសិក្ខាសាលាសម្រាប់ក្រុមគោលដៅផ្សេងៗគ្នា ដែលមានដូចជាសម្រាប់ក្រុមហ៊ុន ស្ថាប័នអប់រំ ឬសុខភាព អង្គការក្រៅរដ្ឋាភិបាល ឬក្រុមបុគ្គលណាមួយ។

តើសមាគម អ៊ី.អឹម.ឌី.អាកម្ពុជា ជាអង្គការ ឬ ស្ថាប័នឯកជន?

សមាគម អ៊ី.អឹម.ឌី.អាកម្ពុជាគឺជាសមាគម និងអង្គការដែលបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា។

តើសមាគម អ៊ី.អឹម.ឌី.អាកម្ពុជាអាចផ្តល់នូវវិក័យបត្រលើសិក្ខាសាលា ឬ ការបណ្តុះបណ្តាលដែរឬទេ?

ចាស/បាទ យើងរីករាយក្នុងការផ្តល់ជូននូវវិក័យបត្រ័របស់សិក្ខាសាលា ឬ ការបណ្តុះបណ្តាល។

តើសមាគម អ៊ី.អឹម.ឌី.អាកម្ពុជាអាចបង្ហាញពីឯកសារស្របច្បាប់ស្តីពីការចុះបញ្ជី និង/ឬពន្ធរបស់សមាគមទៅកាន់អង្គការ ឬក្រុមហ៊ុនដែលស្នើសុំឱ្យធ្វើការបណ្តុះបណ្តាល ឬសិក្ឋាសាលាដែរឬទេ?

ចាស/បាទ យើងអាចបង្ហាញបាន។ អ្នកអាចចូលទៅកាន់តំណរភ្ជាប់ផ្លូវការនេះ ការចុះបញ្ជីជាសមាគមរបស់សមាគមអ៊ី.អឹម.ឌី.អាកម្ពុជា ដោយក្រសួងមហាផ្ទៃ ក៏ដូចជា វិញ្ញាបត្រការចុះបញ្ជីពន្ធដារ។

តើអ្នកណាខ្លះដែលអាចដាក់ពាក្យដើម្បីចូលរួមសកម្មភាពលើកកម្ពស់ការយល់ដឹងនៅក្នុងសហគមន៍ ឬសាលារៀនរបស់ពួកគេ?

សកម្មភាពលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសុខភាពផ្លូវចិត្តមានប្រយោជន៍សម្រាប់គ្រប់ស្ថាប័ន ឬសហគមន៍ទាំងអស់។ អ៊ី.អឹម.ឌី.អា រីករាយគាំទ្រលោកអ្នកទៅតាមភាពអាចរកបានរបស់យើង។

តើកម្មវិធីលើកកម្ពស់ការយល់ដឹងនឹងប្រព្រឹត្តិទៅរយៈពេលប៉ុន្មាន?

ទាក់ទងនឹងការលើកកម្ពស់ការយល់ដឹង គឺអាចធ្វើទៅបានចាប់ពីសិក្ខាសាលាមួយថ្ងៃរហូតដល់យុទ្ធនាការមួយឆ្នាំ។

ហេតុអ្វីបានជាអ៊ី.អឹម.ឌី.អាធ្វើសកម្មភាពយ៉ាងសកម្មលើការស្រាវជ្រាវ?

ទិន្នន័យទាក់ទងនឹងស្ថានភាពសុខភាពផ្លូវចិត្តនៅកម្ពុជានៅមានភាពខ្វះខាត។ ដូច្នេះ អ៊ី.អឹម.ឌី.អា ត្រូវប្រមូលទិន្នន័យពាក់ព័ន្ធផ្សេងៗនៅតាមសហគមន៍ ឬស្ថាប័ននីមួយៗដែលអ៊ី.អឹម.ឌី.អាធ្វើសកម្មភាព។ រាល់ការប្រមូលនឹងរក្សាទិន្នន័យតែងតែគោរពតាមបទប្បញ្ញត្តិនៃការការពារទិន្នន័យ។

អានបន្ថែម

ពត៌មានថ្មីៗរបស់យើង

ពត៌មាន & ព្រឹត្តិការណ៍

សមាគម អ៊ី.អឹម.ឌី.អា កម្ពុជាកំពុងធ្វើការសកម្មភាពលើការលើកកម្ពស់សុខភាពផ្លូវចិត្តលើគ្រប់កម្រិតសង្គមទាំងអស់ និងគ្រប់ទីកន្លែង។ អ្នកអាចទទួលបានពត៌មានពីព្រឹត្តិការណ៍ថ្មីៗ និងការប្រជុំរបស់យើងនៅទីនេះ!

សមាជិគ

ចូលរួមគាំទ្រលើទស្សនៈវិស័យរបស់យើង!

ចុះឈ្មោះជាសមាជិកថ្ងៃនេះ ដើម្បីទទួលបានសិទ្ធិពេញលេញក្នុងការទទួលាបានសេវាកម្មផ្សេងៗ ចូលរួមក្នុងព្រឹត្តិការណ៍និង សកម្មភាពផ្សេងៗ ក៏ដូចជាផ្សាភ្ជាប់ជាមួយនឹងពត៌មានថ្មីៗ និង ឪកាសថ្មីៗរបស់យើង!



		

Comments are closed.