សមាគម អ៊ី.អឹម.ឌី.អាកម្ពុជាប្តេជ្ញាចិត្តក្នុងការជួយជនរងគ្រោះដោយសារជំលោះប្រដាប់អារុធនៅព្រំដែនថៃនិងកម្ពុជា

តើ សមាគមអ៊ី.អឹម.ឌី.អា កម្ពុជា គាំទ្រជនភៀសខ្លួននៅតំបន់ព្រំដែនដោយសារ
ជម្លោះរវាងថៃ និងកម្ពុជាយ៉ាងដូចម្តេច? ហើយតើសមាគមអាចធានាថាជំនួយនេះ
នឹងស្ថិតនៅជានិរន្តរភាពដោយរបៀបណា?

នៅថ្ងៃទី២៤ ខែកក្កដា ជម្លោះប្រដាប់អាវុធបានផ្ទុះឡើងនៅព្រំដែនរវាងកម្ពុជា ​និងថៃ ដែលជម្លោះនេះបានអូសបន្លាយជាច្រើនទសវត្សមកហើយ។ មានប្រជាជនស្លូតត្រង់មួយចំនួនរបស់ប្រទេសទាំងពីរបានបាត់បងជីវិត និងប្រជាជនរាប់ពាន់នាក់ត្រូវភៀសខ្លូនទាំងបង្ខំពីរលំនៅដ្ឋានរបស់ពួកគេ។ “សមាគម អ៊ី.អឹម.ឌី.អាកម្ពុជា ចង់ធ្វើសកម្មភាពភ្លាមៗលើបញ្ហានេះ ប៉ុន្តែខ្វះខាតធនធាន” ប្រសាសន៍របស់លោកស្រី ហុង ណៃស៊ីម សមាជិកគណកម្មការប្រតិបត្ត។ “ដូចនេះហើយ ពួកយើងបានព្យាយាមគាំទ្រមន្ទីពេទ្យ និងមណ្ឌលសុខភាពនៅក្នុងតំបន់ដែលយើងធ្លាប់សហការជាមួយរួចមកហើយ។ លើសពីបុគ្គលិកផ្នែកសុខភាពដូចជា វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា យើងក៏ធ្វើការជាមួយអាជ្ញាធរថ្នាក់តំបន់ដែលជាបុគ្គលសំខាន់ផងដែរ”។

ពួកយើងធានាថាសិក្ខាសាលាដែលយើងបានផ្តល់ជូនមានចេរភាព ពីព្រោះពួកយើងបណ្តុះបណ្តាលគ្រូបង្គោលដែលជាអ្នកដំណាងដ៏សំខាន់។

បណ្តុះបណ្តាលគ្រូបង្គោលដើម្បីរចេរភាព

អ្នកជាប់ពាក់ពន្ធ័ដែលយើងបានលើកឡើងគឺជាអ្នកដែលរស់នៅខេត្តសៀមរាប បាត់ដំបង តាកែវ និងកំពង់ឆ្នាំង។ ពួកយើងបានឆ្លង់កាត់ការបណ្តុះបណ្តាល ការទាំថែបឋមទាក់ទងនឹងការប៉ះទង្គិចផ្លូវចិត្ត ឬសង្គោះបឋមផ្លូវចិត្តដែលផ្តល់ឱ្យដោយសមាគមអ៊ី.អឹម.ឌី.អាកម្ពុជា។ ឥឡូវ សមាគម អ៊ី.អឹម.ឌី.អាកម្ពុជាមិនគ្រាន់តែគាំទ្រផ្លូវចិត្តរបស់ពួកគេនោះទេ ប៉ុន្តែពង្រឹងចំនេះដឹងរបស់ពួកគេ និងបង្ហាញពួកគេពីការថែទាំខ្លួនឯងសម្រាប់ពួកគេ និងគ្រួសាររបស់ពួកគេ។

លទ្ធផលនេះការគាំទ្រដែលចាប់ផ្តើមនៅខែកញ្ញានេះ នឹងមិនបង្ហាញភ្លាមៗនោះទេ វានឹងត្រូវចំណាយពេលវេលាមួយចំនួន។ ប៉ន្តែទោះជាយ៉ាងណាក៏ដោយ “យើងប្រាកដថាសិក្ខាសាលាទាំងនេះ គឺមានចេរភាព ពីព្រោះគ្រូបង្គោលដែលយើងបានបណ្តុះបណ្តាល បានក្លាយជាបុគ្គលសំខាន់” លោកស្រី ហុង ណៃស៊ីម បានបន្ត។

ប្រសិនបើអ្នកចង់គាំទ្រលើសកម្មភាពសមាគម អ៊ី.អឹម.ឌី.អា កម្ពុជាលើបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ ។ សូមធ្វើការបរិច្ចាគនៅក្នុងគេហទំព័រ Give.Asia.

Leave A Comment

You must be logged in to post a comment.