
អ្វីដែលយើងធ្វើ
ហេតុអ្វីបានជាការងាររបស់យើងចាំបាច់
“ដោយសារតែប្រវត្តិសាស្រ្តដ៏ជូចត់របស់ប្រទេសកម្ពុជា ការព្យាបាលរជនរងគ្រោះដោយសារការប៉ះទង្គិចផ្លូវចិត្តនៅកម្រិតមូលដ្ឋានពិតជាមានសារៈសំខាន់ណាស់បើធៀបទៅនឹងប្រទេសដទៃទៀត។ ការមាក់ងាយផ្សេងៗលើសុខភាពផ្លូវចិត្តនៅតែមានកម្រិតខ្ពស់ កំឡុងពេលដែលចំនួនអ្នកជំនាញដែលបានទទួលការបណ្តុះបណ្តាលនៅមានកម្រិត”។
ចាប់តាំងពីឆ្នាំ ២០១៣ បានគាំទ្រប្រជាជនកម្ពុជាលើសពី ១៥០០០
“ឥឡូវនេះខ្ញុំបានដឹងហើយថាបញ្ហាសុខភាពផ្លូវចិត្តមិនមែនអាចព្យាបាលដោយថ្នាំតែមួយមុខនោះទេ ការប្រឹក្សាផ្លូវចិត្តក៏ជួយផងដែរ។”
“មនុស្សគ្រប់គ្នាអាចជាជនរងនៃបញ្ហាសុខភាពផ្លូវចិត្ត ប៉ុន្តែយើងអាចផ្តល់ជំនួយ និងការគាំទ្រ ជាពិសេសតាមរយៈការចូលរួមជាមួយគ្នា ពួកយើងអាចធ្វើឱ្យប្រសើរឡើង។”
“ការមាក់ងាយជុំវិញបញ្ហាសុខភាពផ្លូវចិត្តនៅក្នុងសហគមន៍នៅតែមាន។ ខ្ញុំពិតជាមានភាពរីករាយណាស់ដែលសមាគម EMDR បន្តរៀបចំព្រឹត្តិការណ៍ សិក្ខាសាលា និងការបណ្តុះបណ្តាលស្តីពីសុខភាពផ្លូវចិត្ត ជាពិសេសនៅកម្រិតសហគមន៍។ សកម្មភាពទាំងនេះដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង និងលើកកម្ពស់សុខភាពផ្លូវចិត្ត។”
អ្វីដែលយើងធ្វើ
គោលការណ៍គ្រឹះទាំង ៤ នៃការងាររបស់យើង
យោងតាមផែនការយុទ្ធសាស្រ្តសុខភាពផ្លូវចិត្ត 2023-2032 របស់ក្រសួងសុខាភិបាលកម្ពុជា សមាគម អ៊ី. កម្ពុជា បានកំពុងធ្វើសកម្មភាពលើសពីការព្យាបាលជាមួយនឹងវិធីសាស្ត្រព្យាបាល អ៊ី. អឹម. ឌី. អា ។ ក្រៅពីការព្យាបាលតាមបច្ចេកទេសផ្សេងៗគ្នា សមាគមក៏បានផ្តល់ការបណ្តុះបណ្តាល និងសិក្ខាសាលាសម្រាប់អ្នកពាក់ព័ន្ធផ្សេងៗ លើការលើកកម្ពស់ការយល់ដឹង និងការស្រាវជ្រាវក្នុងវិស័យសុខភាពផ្លូវចិត្ត។
អ្វីដែលយើងធ្វើ
របៀបដែលយើងធ្វើការ
ការងាររបស់ អ៊ី. អឹម. ឌី. អា កម្ពុជា អនុវត្តតាមគោលការណ៍ និងគោលការណ៍ណែនាំប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌យ៉ាងតឹងរឹង។
1
ផ្តោតលើសហគមន៍
បណ្តុះការយល់ដឹងក្នុងស្រុក
2
ផ្នែកលើភស្តុតាង
ការប្រមូលទិន្នន័យបែបវិទ្យាសាស្ត្រ និងការអនុវត្តល្អបំផុតជាសកល
3
ជំរុញភាពជាដៃគូរ
សហករណ៍ថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់មូលដ្ឋាន។
4
ប្រយុទ្ធប្រឆាំងនឹងការម៉ាក់ងាយ
ការលើកកម្ពស់ការយល់ដឹង ដើម្បីបង្កើនចំណេះដឹង និងការទទួលយក
ពត៌មានថ្មីៗរបស់យើង
ពត៌មាន & ព្រឹត្តិការណ៍
សមាគម អ៊ី. អឹម. ឌី. អាកម្ពុជាបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្តនៅគ្រប់កម្រិតសង្គម និងទីកន្លែងទាំងអស់។ ទទួលបានពត៌មានថ្មីៗ ព្រឹត្តិការណ៍ថ្មីៗ និង ការប្រជុំផ្សេងៗពីរសមាគម នៅទីនេះ!
“បញ្ហាប្រឈមដ៏ធំបំផុតគឺការមាក់ងាយ”
ហ៊ាង ម៉ីម៉ី បានចូលរួមជាអ្នកស្មគ្រ័ចិត្តនៅក្នុងសមាគម អ៊ី.អឹម.ឌី.អាកម្ពុជាតាំងពីខែមិនា ឆ្នាំ២០២៥ និងបន្ទាប់មកក្លាយជាអ្នកហាត់ការនៅខែកញ្ញា។
អ្វីដែលត្រូវការដើម្បីបង្កើតសិក្ខាសាលា
សមាគម អ៊ី.អឹម.ឌី.អាកម្ពូជាបានបង្កើតវគ្គសិក្ខាសាលា និងការបណ្តុះបណ្តាល នៅកន្លែងជាច្រើន។ តើពួកគេត្រូវធ្វើអ្វីខ្លះដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍បែបនេះ?
គាំទ្រជនរងគ្រោះពីជម្លោះប្រដាប់អាវុធនៅព្រំដែន កម្ពុជា និងថៃ
តើ សមាគមអ៊ី.អឹម.ឌី.អា កម្ពុជា គាំទ្រ ជនភៀសខ្លួននៅតំបន់ព្រំដែនដោយ សារជម្លោះរវាងថៃ &កម្ពុជាដូចម្តេច?
“បញ្ហាដ៏ធំបំផុតគឺការម៉ាក់ងាយ”
លោក ទូច សីហា អាយុ ៣៧ឆ្នាំ គឺជាអ្នកចិត្តសាស្ត្រគ្លីនីចនៅសមាគម អ៊ី.អឹម.ឌី.អាកម្ពុជា និងជាអ្នកចិត្តសាស្ត្រម្នាក់ក្នុងចំនោមអ្នកចិត្តសាស្ត្រ១០០នាក់នៅក្នុងប្រទេស។ តើគាត់បានទទួលបទពិសោធន៍អ្វីខ្លះនៅពេលដែលពួកគេឈានចូលមកកាន់តំណែងនេះ?
គន្លឹះមួយចំនួនសម្រាប់ថែរក្សាសុខមាលភាពផ្លូវចិត្ត
ក្នុងចំណោមប្រធានបទជាច្រើន សាមាគមអ៊ី.អឹម.ឌី.អាកម្ពុជា ក៏បាននឹងកំពុងធ្វើការលើសិក្ខាសាលាស្តីពីសុខុមាលភាពផ្លូវចិត្តសម្រាប់ស្ថាប័នអប់រំក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធជាច្រើនទៀត។ ចូលរួមថែទាំសុខភាពផ្លូវចិត្តដោយរបៀបងាយៗមួយចំនួន!







Comments are closed.