ចូលរួមជាមួយយើង
គាំទ្រដល់ការថែទាំសុខភាពផ្លូវចិត្តក្នុងប្រទេសកម្ពុជា!
មានវិធីជាច្រើនដែលអាចធ្វើឱ្យប្រជាជនកម្ពុជាទាំងអស់អាចទទួលបានការថែទាំសុខភាពផ្លូវចិត្ត។

ការបរិច្ចាគ
ទោះបីជាការបរិច្ចាគក្នុងចំនួនតិចតួចក៏ដោយក៏អាចធ្វើឱ្យមានការផ្លាស់ប្តរធំធេងដែរ! ការបរិច្ចាគអាចអនុញ្ញាតិឱ្យយើងធ្វើការគាំទ្រដល់ជនងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជា តាមរយៈការបណ្តុះបណ្តាលអ្នកជាប់ពាក់ពន្ធ័ផ្សេងៗនៅក្នុងវិស័យសុខភាពផ្លូវចិត្ត កាត់បន្ថយការម៉ាក់ងាយលើអ្នកដែលរងគ្រោះដោយការប៉ះទង្គិចផ្លុវចិត្ត និងប្រមូលពត៌មានអំពីស្ថានភាពសុខភាពផ្លូវចិត្តបច្ចុប្បន្ន។ រាល់ការចូលរួមរបស់អ្នកត្រូវបានរាប់បញ្ជូល!

ភាពជាសមាជិក
ការក្លាយជាសមាជិកសមាគមងាយស្រួលណាស់។ ប្រសិនបើអ្នកធ្វើការនៅក្នុងវិស័យសុខភាពផ្លូវចិត្ត ទោះជាមាន ឬមិនមានសញ្ញាបត្រ័ក៏ដោយ អ្នកអាចចុះឈ្មោះបាន។ អត្ថប្រយោជន៍គឺការបញ្ចុះតម្លៃលើការបណ្តុះបណ្តាលបច្ចេកទេស អ៊ី. អឹម. ឌី. អា ចូលរួមការប្រជុំជាប្រចាំរបស់សមាជិកអ៊ី.អឹម.ឌី.អា និងបច្ចុប្បន្នភាពពត៌មានអំពីសុខភាពផ្លូវចិត្ត។
សូមបំពេញទំរង់ចុះឈ្មោះនៅថ្ងៃនេះ និងផ្ញើរទៅកាន់ info@emdrcambodia.org!

ស្មគ្រ័ចិត្ត
សមាគម អ៊ី. អឹម. ឌី. អា កម្ពុជាផ្តល់តម្លៃលើការងារស្មគ្រ័ចិត្ត ទោះបីជាបក្ខជនគ្រាន់តែចង់បានបទពិសោធន៍ការងារ នៅក្នុងផ្នែកចិត្តសាស្រ្ត បច្ចេកវិទ្យា ឬទំនាក់ទំនង ឬគ្រាន់តែចង់ធ្វើអ្វីដែលមានប្រយោជន៍នោះទេ។ ថេរវេលាអបរិមានៃការស្មគ្រ័ចិត្តគឺ៣ខែ។ សូមទំនាក់ទំនងមកកាន់យើង! យើងទន្ទឹងរងចាំដំណឹងពីអ្នក!
“សមាគមដូចជាសមាគម អ៊ី. អឹម. ឌី. អា កម្ពុជារីកលូតលាស់បានអាស្រ័យលើការគាំទ្ររបស់សមាគម មិនថាបុគ្គលិក ម្ចាស់ជំនួយ សមាជិក និងអ្នកស្មគ្រ័ចិត្ត។”
ហុង ណៃស៊ីម, សមាជិកគណកម្មាធិកាប្រត្តិបត្ត
Comments are closed.