
ការសម្រេចបានរបស់យើង
ហេតុអ្វីបានជាវាចាំបាច់
កម្ពុជានៅតែទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងដោយការប៉ះទង្គិចផ្លូវចិត្ត មិនថាពីអតិតកាល និង បច្ចុប្បន្ននោះទេ។ សេវាកម្មសុខភាពផ្លូវចិត្តមានដែនកំណត់ កំឡុងពេលដែលការម៉ាក់ងាយមានច្រើន។ សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា ឈរជួរមុខក្នុងការផ្លាស់ប្តូរចាប់តាំងពីឆ្នាំ 2013 ដោយផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ការកសាងសមត្ថភាព និងក្តីសង្ឃឹម។
ការសម្រេចបានរបស់យើង
ការសម្រេចបានរបស់យើងកន្លងមក
ស្វែងយល់ពីរបៀបដែលសមាគម អ៊ី. អឹម. ឌី. អា កម្ពុជា កំពុងធ្វើឱ្យការថែទាំសុខភាពផ្លូវចិត្តកាន់តែងាយស្រួល និងមានប្រសិទ្ធភាពជារៀងរាល់ឆ្នាំ។

ជាមួយនឹងការិយាល័យនៅក្នុងទីក្រុងភ្នំពេញ សៀមរាប និងបាត់ដំបង ក្រុមការងាររបស់យើងដែលមានសមាជិក 29 នាក់ធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន និងអាជ្ញាធរ។
ការសម្រេចបានរបស់យើង
ចូលរួមជាមួយយើងដើម្បីបង្កើនភាពជោគជ័យ
ការរួមចំណែកតិចតួចដល់សុខភាពផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជា ផ្តល់នូវការផ្លាស់ប្តូជាវិជ្ជមានយ៉ាងធំធេង។
ត្រឹមតែ ១០ ដុល្លា អាចជួយឱ្យ អ៊ី. អឹម. ឌី. អា កម្ពុជាបង្កើតសម្ភារៈសម្រាប់បង្កើនការយល់ដឹងនៅតាមសហគមន៍។
ត្រឹមតែ ២០ ដុល្លា អាចជួយជនរង់គ្រោះដោយសារការជួយដូរមនុស្សទទួលបានការព្យាបាល មួយជំនួប។
ជាមួយនឹងជំនួយ ២០០ ដុល្លា អាចជួយដល់ការអនុវត្តយុទ្ធនាការលើកកម្ពស់ការយល់ដឹងពីសុខភាពផ្លូវចិត្តនៅក្នុងសហគមន៍ដើម្បីកាត់បន្ថយការមាក់ងាយ។ ជាលទ្ធផល មនុស្សកាន់តែច្រើនកំពុងស្វែងរកជំនួយនៅពេលដែលពួកគេជួបប្រទះបញ្ហាសុខភាពផ្លូវចិត្ត។
៥០ ដុល្លា អាចជួយដល់ការព្យាបាលជាក្រុមសម្រាប់អ្នកដែលមិនមានលទ្ធភាពព្យាបាល។
១០០ ដុល្លា អាចរួមចំណែកក្នុងការអនុវត្តការស្រាវជ្រាវលើស្ថានភាពសុខភាពផ្លូវចិត្តក្នុងចំណោមប្រជាជនជាក់លាក់មួយ ឧ. មនុស្សចាស់ឬកុមារ។
៦០០ ដុល្លា នឹងអនុញ្ញាតឱ្យ សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា បណ្តុះបណ្តាលបុគ្គលិកនៅមន្ទីរពេទ្យក្នុងស្រុក ឬអ្នកដឹកនាំសាសនាមកពីខេត្ត លើការសង្គ្រោះផ្លូវចិត្តបឋម។
Comments are closed.