
ពីអក្សសាស្ត្រអង់គ្លេស ទៅចិត្តវិទ្យា
ហ៊ាង ម៉ីម៉ី បានចូលរួមជាអ្នកស្មគ្រ័ចិត្តនៅក្នុងសមាគម អ៊ី.អឹម.ឌី.អាកម្ពុជាតាំងពីខែមិនា ឆ្នាំ២០២៥ និងបន្ទាប់មកក្លាយជាអ្នកហាត់ការនៅខែកញ្ញា។ នាងបាននឹងកំពុងឈានជើងចូលក្នុងអាជិពជាអ្នកព្យាបាលរបស់នាង នៅក្រោមការណែនាំពីអ្នកគាំទ្របច្ចេកទេសជាន់ខ្ពស់។
ហ៊ាង ម៉ីម៉ី អាយុ ២៨ឆ្នាំ កើតនៅភូមិវៀល នាខេត្តកំពង់ធំ ដែលត្រូវធ្វើដំណើរប្រហែលជា៤ម៉ោងពីរាជធានីភ្នំពេញ។ នាងបានលើកឡើងថា “មានសំនួរជាច្រើនសួមកកាន់ខ្ញុំ ហេតុអី្វបានជាខ្ញុំប្តូរពីការរៀនអក្សសាស្រ្តអង់គ្លេស ទៅរៀនចិត្តវិទ្យាវិញ”
អនាគតអ្នកព្យាបាលរបស់យើងបន្តថា៖ "ហេតុអ្វីបានជាយើងគិត មានអារម្មណ៍
និងប្រព្រឹត្តអាកប្បកិរិយារបស់យើង? តាំងពីវ័យកុមារ ខ្ញុំបានសួរសំណួរ "ហេតុអ្វី"ជាច្រើន
រាប់មិនអស់ពីជីវិត។ ខណៈពេលដែលខ្ញុំរៀនអក្សរសាស្រ្តអង់គ្លេស តែចិត្តរបស់ខ្ញុំបែបជា
ចាប់អារម្មណ៍ផ្នែកចិត្តវិទ្យា ដែលជាមុខវិទ្យាមួយដែលខ្ញុំអាចស្វែងយល់ពីចិត្ត ប្រឈមមុខនឹងបញ្ហា និងជួយអ្នកដទៃ។
ភាពងើងឆ្ងល់តែងតែនាំ និងជំរុញខ្ញុំឱ្យស្វែងរកពីអ្វីដែលខ្ញុំចូលចិត្ត។ ពេលវេលាកន្លងទៅ
ខ្ញុំចាប់ផ្តើមដឹងថា តាមពិតទៅការយល់ពីការគិត អារម្មណ៍ និងបទពិសោធន៍របស់មនុស្ស
គឺជាអ្វីដែលខ្ញុំចូលចិត្ត។
នៅក្នុងខែមិនា ឆ្នាំ២០២៥ ខ្ញុំចាប់ផ្តើមការសក្សាបរិញ្ញាបត្រ័ជាន់ខ្ពស់ផ្នែកចិត្តវិទ្យាគ្លីនិចរបស់ខ្ញុំ ហើយប្រហែលជាត្រូវបញ្ចប់នៅក្នងឆ្នាំ ២០២៧។ ខ្ញុំជាក្មេងស្រីដំបូងគេនៅក្នុងភូមិរបស់ខ្ញុំ ដែលរៀនចិត្តវិទ្យា។ សម្រាប់ខ្ញុំ ចិត្តវិទ្យាគឺលើសពីអាជីពមួយ វាជាដំណើរនៃការស្វែងរកខ្លួនឯង យល់ដឹង និងផ្តល់ក្តីសង្ឃឹមចំពោះបញ្ហារបស់ខ្ញុំ ដូចដែលខ្ញុំបានធ្វើកន្លងមក។
កម្មសិក្សារបស់ខ្ញុំនៅសមាគម អ៊ី.អឹម.ឌី.អាកម្ពុជា ផ្តល់ឱ្យខ្ញុំនូវឱកាសដ៏មានតម្លៃ
ជាច្រើន៖ វាអនុញ្ញាតឱ្យខ្ញុំជួបអតិថិជន និងអនុវត្តអ្វីដែលខ្ញុំបានរៀននៅសាកលវិទ្យាល័យ។
ខ្ញុំទទួលបានបទពិសោធន៍ជាក់ស្តែង និងទទួលបានការណែនាំតាមរយៈការផ្តល់យោបល់ប្រកបដោយវិជ្ជាជីវៈ។
លើសពីនេះទៅទៀត សមាគម អ៊ី.អឹម.ឌី.អាកម្ពុជា គឺជាសមាគមដែលត្រូវបានទទួលស្គាល់ថាជាអ្នកជំនាញរលើ
ការព្យាបាលការប៉ះទង្គិចផ្លូវចិត្ត និងជាអង្គការដំបូងមួយដែលធ្វើការលើការលើកកម្ពស់ការព្យាបាលតាមបច្ចេកទេស
EMDRនៅក្នុងប្រទេសកម្ពុជា។ មានហេតុផលជាច្រើនដែលធ្វើឱ្យខ្ញុំមានមោទនភាពជាផ្នែកមួយនៃសមាគមអ៊ី.អឹម.ឌី.អាកម្ពុជា។
ប្រសិនបើអ្នកចាប់អារម្មណ៍នឹងកម្មសិក្សានៅសមាគម អ៊ី.អឹម.ឌី.អាកម្ពុជា សូមទំនាក់ទំនងមកកាន់យើងតាម អ៊ីម៉ែល info@emdrcambodia.org. យើងទន្ទឹមរង់ចាំស្វាគមន៍អ្នកជានិច្ច!
ទិវាសុខភាពពិភពលោកគឺជាឱកាសដ៏ល្អមួយដើម្បីធ្វើការជាមួយដៃគូផ្សេងៗ
ដើម្បីកាត់បន្ថយការមាក់ងាយលើជម្ងឺផ្លូវចិត្តនៅក្នុងប្រទេស។ លោក អ៊ុំ ផ្លាកទីន ប្រធានសមាគម អ៊ី.អឹម.ឌី.អាកម្ពុជា