
រក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ
ក្នុងចំណោមប្រធានបទជាច្រើន សាមាគមអ៊ី.អឹម.ឌី.អាកម្ពុជា ក៏បាននឹងកំពុងធ្វើការលើសិក្ខាសាលាស្តីពីសុខុមាលភាពផ្លូវចិត្តសម្រាប់ស្ថាប័នអប់រំក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធជាច្រើនទៀត។ ដែលសកម្មភាពទាំងនេះគឺជាការអនុវតមួយចំនួន ដែលអាចជួយអ្នកឱ្យមានអារម្មណ៍ដែលត្រូវបានយកចិត្តទុកដាក់ និងជិតដិតជាមួយបណ្តាញផ្សេងៗដែលធ្វើការលើសុខភាពផ្លូវចិត្ត។
✨ដកដង្ហើមវែងៗ
នៅពេលដែលអ្នកមានភាពតានតឹងចិត្ត សូមឈប់បន្តិ និងហើយដងដង្ហើមវែងៗ៥ដង។ វានឹងជួយអ្នកឱ្យមានអារម្មណ៍ស្ងប់នៅពេលភ័យខ្លាច។
🤝 សូមរក្សាទំនាក់ទំនង
ហៅទៅកាន់ ឬផ្ញើរសាទៅកាន់មិត្តភក្រ្ត័ដែលអ្នកទុកចិត្ត។ ចែករំលែកអារម្មណ៍របស់អ្នកអាចជួយឱ្យអ្នកមានអារម្មណ៍ធូស្បើយ។
🚶 ធ្វើចលនា
Even 10 minutes of walking or stretching can lift your mood. សូម្បីតែការដើរ ឬពត់ខ្លួនប្រមាណជា ១០នាទី ក៏អាចជួយឱ្យអ្នកមានអារម្មណ៍ល្អផងដែរ។
📰 កាត់បន្ថយការអានពត៌មានអវិជ្ជមានផ្សេងៗ
សូមកាត់បន្ថយការអានពត៌មានដែលអាចធ្វើឱ្យយើងមានអារម្មណ៍រំជួលចិត្តខ្លាំងនៅលើបណ្តាញសង្គម ឬទូរទស្សន៍។
😴 សម្រាក់ និងការគេង
សូមរក្សាទំលាប់នៃការគេងប្រចាំថ្ងៃរបស់អ្នក។ សម្រាក់គឺជាការរក្សាលំនឹងផ្លូវចិត្តដ៏ល្អបំផុត។
🖊ការសសេរ និងឆ្លុះបញ្ចាំង
សសេរការគិត និងអារម្មណ៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុ ដើម្បីដំណើរការកាគិត និងអារម្មណ៍ទាំងនោះ និងបង្កើនទស្សនៈវិស័យ។
លើសពីការសុខមាលភាពផ្លូវចិត្ត សមាគម អ៊ី.អឹម.ឌី.អាកម្ពុជាក៏កំពុងធ្វើការលើការផ្តល់ការអប់រំតាមរយៈសិក្ខាសាលាសម្រាប់សុខភាពផ្លូវចិត្ត និងសុខមាលភាពនៅកន្លែងធ្វើការ គ្រប់គ្រងភាពតានតឹងចិត្តនៅកន្លែងធ្វើការ និងការពារ Burnout ភាពជាអ្នកដឹកនាំដែលយល់ដឹងពីការប៉ះទង្គិចផ្លូវចិត្តសម្រាប់អ្នកគ្រប់គ្រង និង អ្នកជំនាញផ្នែកធនធានមនុស្ស ភាពស្ស៊ាំផ្នែកអារម្មណ៍ សុខភាពផ្លូវចិត្ត និងអំពើរហិង្សាយេនឌ័រ ឬវិធីសាស្រ្តថែទាំខ្លួន។ សូមស្វែងរកពត៌មានបន្ថែមនៅក្នុងបញ្ជីរបស់យើង បញ្ជីសេវាកម្ម
តើអ្នកចាប់អារម្មណ៍ចូលរួមក្នុងសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលរបស់សមាគម អ៊ី.អឹម.ឌី.អា កម្ពុជាដែឬទេ? សម្រាបពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់យើងតាម៖
info@emdrcambodia.org
or តាមលេខទូរសព្ទ័ +855 (0)89 968 678.
