ការព្យាបាល

តើសមាគម អ៊ី. អឹម. ឌី. អាកម្ពុជាមានសេវាព្យាបាលសុខភាពអ្វីខ្លះ?

EMDR (Eye Movement Desensitization and Reprocessing) គឺជាបច្ចេកទេសព្យាបាលចិត្តសាស្ត្រដែលត្រូវបានបង្កើតឡើងដើម្បីជួយបុគ្គលម្នាក់ៗ ឱ្យដំណើរការឡើងវិញ និងជាសះស្បើយឡើងវិញពីបទពិសោធន៍ប៉ះទង្គិចផ្លូវចិត្ត។ ដូចនេះអ្នកព្យាបាលរបស់សមាគម អ៊ី. អឹម. ឌី. អាកម្ពុជាមានឯកទេស ក្នុងការព្យាបាល EMDR ។ ទោះជាយ៉ាងណាក៏ដោយ អ្នកព្យាបាលភាគច្រើននៃ សមាគម អ៊ី. អឹម. ឌី. អាកម្ពុជាក៏មានជំនាញផ្នែកព្យាបាលអាកប្បកិរិយាពុទ្ធិ(CBT) ការព្យាបាលការប៉ះទង្គិចផ្លូវចិត្តតាមបែប អកប្បកិរិយាពុទ្ធិដោយ(TF-CBT) ការព្យាបាលដោយគ្រួសារ និងការព្យាបាលដោយសិល្បៈ។ ពួកគេប្រើប្រាស់ចំណេះដឹង របស់ពួកគេទៅតាមតម្រូវការរបស់អតិថិជន។

តើការប្រឹក្សា ឬការព្យាបាលមានតម្លៃប៉ុន្មានក្នុងមួយវគ្គ?

វគ្គប្រឹក្សានៅតាមការិយាល័យទាំងនៅទីក្រុងភ្នំពេញ បាត់ដំបង ឬសៀមរាប គឺឥតគិតថ្លៃ និងបើកចំហសម្រាប់មនុស្សទូទៅគ្រប់គ្នា។ ទោះយ៉ាងណាក៏ដោយ អ្នកត្រូវបានស្នើសុំឱ្យធ្វើការបរិច្ចាគដោយស្ម័គ្រចិត្តសម្រាប់ សមាគម អ៊ី.អឹម.ឌី.អា។

តើជាធម្មតាដើម្បីព្យាបាលបញ្ហាសុខភាពផ្លូវចិត្ត ឬជំងឺផ្លូវចិត្ត ត្រូវចំណាយពេលប៉ុន្មានវគ្គ?

ចំនួនវគ្គដែលត្រូវការអាស្រ័យលើកត្តាចំនួនបី៖

  • ភាពធ្ងន់ធ្ងរនៃបញ្ហា
  • ប្រព័ន្ធបន្សំផ្ទាល់ខ្លួន  ។ បរិយាកាសផ្ទាល់ខ្លួនរបស់អតិថិជន (ធនធានដូចជាការងារ ប្រាក់ចំនូល មូលនិធិ មិត្តភក្តិ សហគមន៍។ល។)
  • ទៅតាមអតិថិជនផ្ទាល់ ភាពធន់របស់គាត់ក្នុងការដោះស្រាយបញ្ហា។

តាមការស្រាវជ្រាវអន្តរជាតិបាននិយាយថាប្រសិនបើបញ្ហាសុខភាពផ្លូវចិត្តនោះកើតឡើងដោយសសារព្រឹត្តិការណ៍តែមួយ ។ សម្រាប់របួស “ធម្មតា” ចំបាច់ចំណាយ ពេលប្រាណ ៨ ទៅ ១២ វគ្គ។ ប៉ុន្តែប្រសិនបើវាជារបួសស្មុគស្មាញ វាអាចត្រូវចំណាយពេលច្រើន ឬតិចជាងនោះ។

តើវគ្គប្រឹក្សា ឬការព្យាបាលផ្លូវចិត្តនីមួយៗមានរយៈពេលប៉ុន្មាន?

គ្រប់ការប្រឹក្សា ឬព្យាបាលអាចចំណាយពេលប្រមាណជា ៤៥ ទៅ ៦០ នាទីក្នុងមួយវគ្គ។ ប៉ុន្តែសម្រាប់ការព្យាបាល អ៊ី.អឹម .ឌី.អា អាចចំណាយពេលរហូតទៅដល់ ៩០នាទី។

តើសមាគម អ៊ី.អឹម.ឌី.អា កម្ពុជាធ្វើសិក្ខាសាលា ឬការបណ្តុះបណ្តាលទាក់ទងនឹងសុខភាពផ្លូវចិត្តមែនទេ?
បាទ សមាគម អ៊ី.អឹម.ឌី.អា កម្ពុជា ធ្វើសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ ស្របតាមតម្រូវការរបស់អតិថិជន ដែលមានចាប់ពីរយៈពេលកន្លះថ្ងៃទៅច្រើនថ្ងៃ។ អ្នកអាចស្វែងរកពត៌មានលំអិតនៅទីនេះ បញ្ជីព័ត៌មានលម្អិតបន្ថែម

តើអតិថិជន ឬសាធារណជនអាចទទួលបានសេវាពីសមាគម អ៊ី.អឹម.ឌី.អាកម្ពុជាដោយរបៀបណា?

សូមកុំមានភាពស្ទាក់ស្ទើរក្នុងការទាក់ទងមកយើងតាមរយៈទូរស័ព្ទ អ៊ីម៉េល តេឡេក្រាម ឬសារហ្វេសប៊ុក។ សូមស្វែងរកព័ត៌មានលម្អិតទាំងអស់នៅក្រោម “ទំនាក់ទំនង” ។

ការបណ្តុះបណ្តាល និងសិក្ខាសាលា

What kinds of training and workshops does EMDR Cambodia provide?

Find a list of trainings and workshops for different stakeholders here.

តើអ្វីជាភាពខុសគ្នារវាងការបណ្តុះបណ្តាល និងសិក្ខាសាលា? 

សិក្ខាសាលាជាធម្មតាមានរយៈពេលពី ០.៥ ទៅ ១ ថ្ងៃ។ វាត្រូវបានធ្វើឡើងសម្រាប់អ្នកដែលមិនមានចំណេះដឹងផ្នែកចិត្តសាស្រ្ត ឬសម្រាប់ប្រជាជនទូទៅ ហើយដែលនឹងផ្តល់នូវការបកស្រាយពីទិដ្ឋភាពទូទៅរបស់ប្រធានបទស្មុគស្មាញ ឬផ្តល់ការយល់ដឹងជាមូលដ្ឋានលើប្រធានបទសុខភាពផ្លូវចិត្ត។

វគ្គបណ្តុះបណ្តាលអាចមានរយៈពេលចាប់ពីច្រើនសប្តាហ៍ទៅច្រើនខែ ដែលធ្វើឡើងសម្រាប់អ្នកដែលធ្លាប់ចូលរួមការបណ្តុះបណ្តាលផ្លូវចិត្តដែលចង់បង្កើនចំណេះដឹងរបស់ពួកគេលើប្រធានបទជាក់លាក់ និងទទួលបានគុណវុឌ្ឍិវិជ្ជាជីវៈបន្ថែម។

វគ្គបណ្តុះបណ្តាលជាធម្មតាមានរយៈពេលជាច្រើនសប្តាហ៍ទៅច្រើនខែ ហើយត្រូវបែងចែកទៅជាកម្រិតៗ ឬវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់។ ឧទាហរណ៍ ការបណ្តុះបណ្តាលនីមួយៗអាចមាន ៣ កម្រិត ដោយកម្រិតនីមួយៗមានរយៈពេល ៣ថ្ងៃ សម្រាប់អ្នកដែលធ្លាប់ចូលរួមវគ្គបណ្តុះបណ្តាលផ្លូវចិត្តដែលចង់បង្កើនចំណេះដឹងរបស់ពួកគេអំពីប្រធានបទជាក់លាក់ និងទទួលបានគុណវុឌ្ឍិវិជ្ជាជីវៈបន្ថែម។

តើមានមនុស្សប៉ុន្មាននាក់ដែលអាចចូលរួមសិក្ខាសាលាស្តីពីការយល់ដឹងអំពីសុខភាពផ្លូវចិត្ត?

ជាធម្មតាចំនួនអ្នកចូលរួមសិក្ខាសាលាប្រែប្រួលទៅតាមប្រភេពផ្សេងៗដែលមានចាប់ពី២៥ ទៅ ១០០ នាក់។

តើវគ្គបណ្តុះបណ្តាល ឬសិក្ខាសាលាមានតម្លៃប៉ុន្មាន?

តម្លៃអាស្រ័យលើរយៈពេលនៃសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាល។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ info@emdrcambodia.org ឬទូរស័ព្ទមកកាន់យើងតាមរយៈ +855 (0) 89 968 678។

តើក្រុមគោលដៅណាខ្លះដែលសមស្របសម្រាប់សិក្ខាសាលាស្តីពីការយល់ដឹងអំពីសុខភាពផ្លូវចិត្ត?

យើងមានសិក្ខាសាលាសម្រាប់ក្រុមគោលដៅផ្សេងៗគ្នា ដែលមានដូចជាសម្រាប់ក្រុមហ៊ុន ស្ថាប័នអប់រំ ឬសុខភាព អង្គការក្រៅរដ្ឋាភិបាល ឬក្រុមបុគ្គលណាមួយ។

តើសមាគម អ៊ី.អឹម.ឌី.អាកម្ពុជា ជាអង្គការ ឬ ស្ថាប័នឯកជន?

សមាគម អ៊ី.អឹម.ឌី.អាកម្ពុជាគឺជាសមាគម និងអង្គការដែលបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា។

តើសមាគម អ៊ី.អឹម.ឌី.អាកម្ពុជាអាចផ្តល់នូវវិក័យបត្រលើសិក្ខាសាលា ឬ ការបណ្តុះបណ្តាលដែរឬទេ?

ចាស/បាទ យើងរីករាយក្នុងការផ្តល់ជូននូវវិក័យបត្រ័របស់សិក្ខាសាលា ឬ ការបណ្តុះបណ្តាល។

តើសមាគម អ៊ី.អឹម.ឌី.អាកម្ពុជាអាចបង្ហាញពីឯកសារស្របច្បាប់ស្តីពីការចុះបញ្ជី និង/ឬពន្ធរបស់សមាគមទៅកាន់អង្គការ ឬក្រុមហ៊ុនដែលស្នើសុំឱ្យធ្វើការបណ្តុះបណ្តាល ឬសិក្ឋាសាលាដែរឬទេ?

ចាស/បាទ យើងអាចបង្ហាញបាន។ អ្នកអាចចូលទៅកាន់តំណរភ្ជាប់ផ្លូវការនេះ ការចុះបញ្ជីជាសមាគមរបស់សមាគមអ៊ី.អឹម.ឌី.អាកម្ពុជា ដោយក្រសួងមហាផ្ទៃ ក៏ដូចជា វិញ្ញាបត្រការចុះបញ្ជីពន្ធដារ

ការលើកកម្ពស់ការយល់ដឹង

តើអ្នកណាខ្លះដែលអាចដាក់ពាក្យដើម្បីចូលរួមសកម្មភាពលើកកម្ពស់ការយល់ដឹងនៅក្នុងសហគមន៍ ឬសាលារៀនរបស់ពួកគេ?

សកម្មភាពលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសុខភាពផ្លូវចិត្តមានប្រយោជន៍សម្រាប់គ្រប់ស្ថាប័ន ឬសហគមន៍ទាំងអស់។ អ៊ី.អឹម.ឌី.អា រីករាយគាំទ្រលោកអ្នកទៅតាមភាពអាចរកបានរបស់យើង។

តើកម្មវិធីលើកកម្ពស់ការយល់ដឹងនឹងប្រព្រឹត្តិទៅរយៈពេលប៉ុន្មាន?

ទាក់ទងនឹងការលើកកម្ពស់ការយល់ដឹង គឺអាចធ្វើទៅបានចាប់ពីសិក្ខាសាលាមួយថ្ងៃរហូតដល់យុទ្ធនាការមួយឆ្នាំ។

ការស្រាវជ្រាវ

ហេតុអ្វីបានជាអ៊ី.អឹម.ឌី.អាធ្វើសកម្មភាពយ៉ាងសកម្មលើការស្រាវជ្រាវ?

ទិន្នន័យទាក់ទងនឹងស្ថានភាពសុខភាពផ្លូវចិត្តនៅកម្ពុជានៅមានភាពខ្វះខាត។ ដូច្នេះ អ៊ី.អឹម.ឌី.អា ត្រូវប្រមូលទិន្នន័យពាក់ព័ន្ធផ្សេងៗនៅតាមសហគមន៍ ឬស្ថាប័ននីមួយៗដែលអ៊ី.អឹម.ឌី.អាធ្វើសកម្មភាព។ រាល់ការប្រមូលនឹងរក្សាទិន្នន័យតែងតែគោរពតាមបទប្បញ្ញត្តិនៃការការពារទិន្នន័យ។

Comments are closed.