WHO WE ARE

A Short History of EMDR Cambodia

សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា ត្រូវបានចុះបញ្ជីជាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដោយក្រសួងមហាផ្ទៃនៅថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2023។ សមាគម ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃថាជាស្ថាប័នមិនរកប្រាក់ចំណូល។

បុគ្គលិករបស់ សមាគម អ៊ី. អឹម. ឌី. អាកម្ពុជា អនុវត្តតាមក្រមសីលធម៌ដោយផ្អែកលើក្រមសីលធម៌នៃសមាគមអ្នកចិត្តសាស្រ្តអាមេរិក (APA)។ ក្រមសីលធម៌នេះមិនត្រឹមតែដើម្បីធ្វើឱ្យប្រាកដថាមានការព្យាបាលត្រឹមត្រូវចំពោះគ្រប់អតិថិជនទាំងអស់របស់យើង ក៏ដូចជាបុគ្គលិករបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមមិនបោះបង់នណាម្នាក់ឡើយ។ ជនមានពិការភាព និងគ្រប់ភេទត្រូវបានព្យាបាលប្រកបដោយវិជ្ជាជីវៈដូចគ្នា។ យើងធានានូវសុចរិតភាពផ្ទាល់ខ្លួននៅក្នុងរាល់សកម្មភាពរបស់យើង។

OUR TEAM STRUCTURE

The EMDR Cambodia team

សមាគម អ៊ី. អឹម. ឌី. អា កម្ពុជាមានបុគ្គលិកដែលមានការលើកទឹកចិត្តខ្ពស់ចំនួន 29 នាក់មកពីវិស័យជាច្រើន។ សមាគម​នេះ​មាន​ការិយាល័យ​ចំនួន​បី​នៅ​ភ្នំពេញ សៀមរាប និង​បាត់ដំបង។

2014-2016

  • ការទទួលស្គាល់នៃអ្នកព្យាបាលតាមបច្ចេកទេស អ៊ី. អឹម. ឌី. អា តំបូង។
  • យុទ្ធនាការលើកកម្ពស់ការយល់ដឹងបានចាប់ផ្តើមនៅតាមខេត្ត។

2017-2019

  • ការ​ស្រាវជ្រាវដែលបាន​បោះ​ពុម្ព​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​សកល។
  • កម្មវិធីបណ្តុះបណ្តាលបានពង្រីកទៅកាន់អ្នកជំនាញមិនមែនអាជីព និងអង្គការក្រៅរដ្ឋាភិបាល។

2020-2022

  • តម្រូវការកើនឡើង ដោយសារជំងឺរាតត្បាត កូវីត ១៩។
  • ប្តូរទៅជាការផ្តល់ការយល់ដឹងពីចម្ងាយ និងការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅកាន់សហគមន៍។

2023

  • ការបន្តឡើងវិញនៃ អ៊ី. អឹម. ឌី. អា
  • សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា បានចុះបញ្ជីស្របច្បាប់ជាអង្គការក្រៅរដ្ឋាភិបាលដោយក្រសួងមហាផ្ទៃ (ថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2023)។

2024-2025

  • ការពង្រីកបណ្តោះអាសន្នទៅកាន់ខេត្តត្បូងឃ្មុំ ជាមួយនឹងការិយាល័យថ្មី (បិទដើមឆ្នាំ 2025 ដោយសារការបញ្ចប់ការផ្តល់មូលនិធិពី USAID)។
  • បន្តពង្រីកការបណ្តុះបណ្តាល ការស្រាវជ្រាវ និងភាពជាដៃគូ។

OUR HISTORY

Part of the national campaign on mental health

សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា គឺជាផ្នែកមួយនៃយុទ្ធនាការថ្នាក់ជាតិស្តីពីសុខភាពផ្លូវចិត្ត។ ដែលត្រូវបានដាក់ឱ្យដំណើរការដោយក្រសួងសុខាភិបាលកម្ពុជា ហើយត្រូវបានផ្តល់មូលនិធិដោយក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (BMZ) តាមរយៈជំនួយអន្តរជាតិ Johanniter ។ យើង​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​កិច្ចសហការ​រយៈពេល​វែង​ប្រកបដោយ​ផ្លែផ្កា​សម្រាប់​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា។ យើងក៏សូមកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចសហការជាមួយដៃគូរបស់យើងទាំងក្នុង និងក្រៅប្រទេស។

+
បុគ្គលិក
+
ចាប់ផ្តើមធ្វើការបណ្តុះបណ្តាល
+
ចំនួនឆ្នាំបទពិសោធន៍

OUR SERVICES TODAY

Are you interested in EMDR Cambodia’s trainings and workshops?

ជាការផ្តល់ជូនរបស់យើងសម្រាប់ក្រុមហ៊ុន ស្ថាប័នអប់រំ អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នថែទាំសុខភាព។. ការវិនិយោគលើសុខភាពផ្លូវចិត្ត គឺជាការវិនិយោគលើអនាគត។ សេវាកម្មរបស់យើងមិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់អតិថិជន និងអ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ក្រុមគ្រួសារ និងមិត្តរួមក្រុមរបស់ពួកគេផងដែរ។

តើអ្នកមានសំនួរដែរឬទេ? សូមស្វែងរក ចម្លើយ នៅទីនេះ​​​ សូមទំនាក់ទំនង​​

Comments are closed.