
WHO WE ARE
A Short History of EMDR Cambodia
សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា ត្រូវបានចុះបញ្ជីជាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដោយក្រសួងមហាផ្ទៃនៅថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2023។ សមាគម ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃថាជាស្ថាប័នមិនរកប្រាក់ចំណូល។
បុគ្គលិករបស់ សមាគម អ៊ី. អឹម. ឌី. អាកម្ពុជា អនុវត្តតាមក្រមសីលធម៌ដោយផ្អែកលើក្រមសីលធម៌នៃសមាគមអ្នកចិត្តសាស្រ្តអាមេរិក (APA)។ ក្រមសីលធម៌នេះមិនត្រឹមតែដើម្បីធ្វើឱ្យប្រាកដថាមានការព្យាបាលត្រឹមត្រូវចំពោះគ្រប់អតិថិជនទាំងអស់របស់យើង ក៏ដូចជាបុគ្គលិករបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមមិនបោះបង់នណាម្នាក់ឡើយ។ ជនមានពិការភាព និងគ្រប់ភេទត្រូវបានព្យាបាលប្រកបដោយវិជ្ជាជីវៈដូចគ្នា។ យើងធានានូវសុចរិតភាពផ្ទាល់ខ្លួននៅក្នុងរាល់សកម្មភាពរបស់យើង។
OUR TEAM STRUCTURE
The EMDR Cambodia team
សមាគម អ៊ី. អឹម. ឌី. អា កម្ពុជាមានបុគ្គលិកដែលមានការលើកទឹកចិត្តខ្ពស់ចំនួន 29 នាក់មកពីវិស័យជាច្រើន។ សមាគមនេះមានការិយាល័យចំនួនបីនៅភ្នំពេញ សៀមរាប និងបាត់ដំបង។

2014-2016
- ការទទួលស្គាល់នៃអ្នកព្យាបាលតាមបច្ចេកទេស អ៊ី. អឹម. ឌី. អា តំបូង។
- យុទ្ធនាការលើកកម្ពស់ការយល់ដឹងបានចាប់ផ្តើមនៅតាមខេត្ត។
2017-2019
- ការស្រាវជ្រាវដែលបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដីសកល។
- កម្មវិធីបណ្តុះបណ្តាលបានពង្រីកទៅកាន់អ្នកជំនាញមិនមែនអាជីព និងអង្គការក្រៅរដ្ឋាភិបាល។
2020-2022
- តម្រូវការកើនឡើង ដោយសារជំងឺរាតត្បាត កូវីត ១៩។
- ប្តូរទៅជាការផ្តល់ការយល់ដឹងពីចម្ងាយ និងការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅកាន់សហគមន៍។
2023
- ការបន្តឡើងវិញនៃ អ៊ី. អឹម. ឌី. អា
- សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា បានចុះបញ្ជីស្របច្បាប់ជាអង្គការក្រៅរដ្ឋាភិបាលដោយក្រសួងមហាផ្ទៃ (ថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2023)។
2024-2025
- ការពង្រីកបណ្តោះអាសន្នទៅកាន់ខេត្តត្បូងឃ្មុំ ជាមួយនឹងការិយាល័យថ្មី (បិទដើមឆ្នាំ 2025 ដោយសារការបញ្ចប់ការផ្តល់មូលនិធិពី USAID)។
- បន្តពង្រីកការបណ្តុះបណ្តាល ការស្រាវជ្រាវ និងភាពជាដៃគូ។
OUR HISTORY
Part of the national campaign on mental health
សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា គឺជាផ្នែកមួយនៃយុទ្ធនាការថ្នាក់ជាតិស្តីពីសុខភាពផ្លូវចិត្ត។ ដែលត្រូវបានដាក់ឱ្យដំណើរការដោយក្រសួងសុខាភិបាលកម្ពុជា ហើយត្រូវបានផ្តល់មូលនិធិដោយក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (BMZ) តាមរយៈជំនួយអន្តរជាតិ Johanniter ។ យើងមានអំណរគុណយ៉ាងខ្លាំងចំពោះកិច្ចសហការរយៈពេលវែងប្រកបដោយផ្លែផ្កាសម្រាប់ប្រជាជនក្នុងប្រទេសកម្ពុជា។ យើងក៏សូមកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចសហការជាមួយដៃគូរបស់យើងទាំងក្នុង និងក្រៅប្រទេស។

OUR SERVICES TODAY
Are you interested in EMDR Cambodia’s trainings and workshops?
ជាការផ្តល់ជូនរបស់យើងសម្រាប់ក្រុមហ៊ុន ស្ថាប័នអប់រំ អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នថែទាំសុខភាព។. ការវិនិយោគលើសុខភាពផ្លូវចិត្ត គឺជាការវិនិយោគលើអនាគត។ សេវាកម្មរបស់យើងមិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់អតិថិជន និងអ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ក្រុមគ្រួសារ និងមិត្តរួមក្រុមរបស់ពួកគេផងដែរ។
តើអ្នកមានសំនួរដែរឬទេ? សូមស្វែងរក ចម្លើយ នៅទីនេះ សូមទំនាក់ទំនង




Comments are closed.