អ្វីដែលសមាគម អ៊ី.អឹម.ឌី.អាកម្ពុជាត្រូវការដើម្បីបង្កើតសិក្ខាសាលា

សមាគម អ៊ី.អឹម.ឌី.អាកម្ពូជាបានបង្កើតវគ្គសិក្ខាសាលា និងការបណ្តុះបណ្តាល
នៅកន្លែងជាច្រើន។ តើពួកគេត្រូវធ្វើអ្វីខ្លះដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍បែបនេះ?

“សមាគម អ៊ី.អឹម.ឌី.អាកម្ពុជាបានទទួលការស្នើសុំជាច្រើនពីគ្រប់ទិសទី ឱ្យផ្តល់ជូនពួកគេនូវសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ។ ពិតណាស់ ពួកយើងតែងតែត្រូវការដឹងពីកម្មវត្ថុ និងពត៌មានលម្អិតពីអ្នកចូលរួមជាមុនសិន។ លោកស្រី ហុង ណៃស៊ីម សមាជិកអ្នកគ្រប់គ្រងនៃសមាគម អ៊ី.អឹម.ឌី.អាកម្ពុជា។

សម្រាប់ទីតាំងសម្រាប់កម្មវិធី ជាធម្មតាត្រូវបានស្នើឡើងដោយសហគមន៍ អង្គការដៃគូ​ ឬក្រុមហ៊ុន។ 

“រឿងដែលសំខាន់បំផុតសម្រាប់យើងគី ការចូលរួមរបស់អាជ្ញាធរថ្នាក់តំបន់ និងការចែករំលែករបស់ពួកគេនៅក្នុងកម្មវិធីនោះ។ សម្រាប់បទពិសោធន៍របស់ពួកយើង លទ្ធផលសំខាន់ជាងការចូលរួមរបស់ពួកគេ ពីព្រោះការសហការជាមួយពួកគេបានធានានូវចីរភាព ក៏ដូចជាផ្តល់នូវភាពជាម្ចាស់ដល់ប្រជាសហគមន៍” ប្រសាសន៍បន្តរបស់លោកស្រី។ “ម្យ៉ាងវិញទៀតនៅពេលដែលកម្មវត្ថុសំខាន់មួយទៀតគឺ ជួយឱ្យប្រជាជនយល់ដឹងកាន់តែច្បាស់ពីសុខភាពផ្លូវចិត្ត ហើយប្រើប្រាស់វាជាប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃ និងកសាងសហគមន៍ដែលមានសុខភាពល្អមួយ”។

ម្យ៉ាងវិញទៀតនៅពេលដែលកម្មវត្ថុសំខាន់មួយទៀតគឺ ជួយឱ្យប្រជាជនយល់ដឹងកាន់តែច្បាស់ពីសុខភាពផ្លូវចិត្ត ហើយប្រើប្រាស់វាជាប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃ និងកសាងសហគមន៍ដែលមានសុខភាពល្អមួយ

លោកស្រី ហុង ណៃស៊ីម ពន្យល់បន្ថែមថា “ពិតណាស់ ព្រឹត្តិការណ៍នេះនឹងត្រូវដឹងនាំដោយអ្នកព្យាបាលជាន់ខ្ពស់្សមាគម អ៊ី.អឹម.ឌី.អាកម្ពុជាម្នាក់ ឬច្រើននាក់។ ប៉ុន្តែយើងក៏ត្រូវការជំនួយមួយចំនួនសម្រាប់ប្រើសម្រាប់ការចុះឈ្មោះចូលរួម និងភស្តុការ។  ទោះជាយ៉ាងណាក៏ដោយ សម្រាប់សិក្ខាសាលា ឬវគ្គបណ្តុះបណ្តាល មានតំណាងពីសមាគម អ៊ី.អឹម.ឌី.អាកម្ពុជាប្រមាណ ២ ទៅ៥នាក់ចូលរួម”។

ការរៀបចំបន្ថែមទៀត

“សម្ភារៈដែលយើងត្រូវការអាស្រ័យលើប្រធានបទរបស់សិក្ខាសាលា ឬវគ្គបណ្តុះបណ្តាល ប្រភេទអ្នកចូលរួម និងការទាមទាផ្ទាល់របស់អ្នកចូលរួម” លោកស្រីបាននបន្ត។ “សម្រាប់ការលើកកម្ពស់ការយល់ដឹង ក៏ដូចជាសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាច្រើន យើងត្រូវការ ផ្ទាំងផ្សព្វផ្សាយ និងសម្ភារៈផ្សព្វផ្សាយពត៌មានផ្សេងៗជាច្រើនទៀតដូចជាខិត្តប័ណ្ណជាដើម។ សិក្ខាសាលាដែលមានប្រសិទ្ធភាពសម្រាប់កុមារយើងក៏ត្រូវបើសៀវភៅរឿងនិទាន និងសម្ភារក្មេងលេងផ្សេងៗទៀត ដូចជា កូនបាល់ ឬដីឥដ្ឋ។

ដូចគ្នានេះដែរ គ្រប់ព្រឹត្តិការណ៍ទាំងអស់គឺអរន្តកម្ម។ អ្នកចូលរួមត្រូវបានស្នើរសុំឱ្យគូស ឬលាបពណ៌ពីអ្វីដែលអ្នកនឹកឃើញ ឬអ្វីដែលអ្នកមានអារម្មណ៍។ សកម្មភាពដូចគ្នានេះក៏ត្រូវបានប្រើនៅក្នុងការព្យាបាលម្នាក់ៗ ឬការព្យាបាលជាក្រុមផងដែរ។ ដូចនេះហើយ យើងត្រូវការគូល័រពណ៌ និងប៊ីចជាច្រើន គូរល័ទឹក និង ក្រដាស”

គ្រប់សម្ភារៈដែលសមាគម អ៊ី.អឹម.ឌី.អា ត្រូវការដើម្បីអនុវត្តសកម្មភាពសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល គឺជាមូលហេតុដែលយើងធ្វើការស្នើរសុំជំនួយសម្រាប់រថយន្តនាពេលនេះ។  ការមានមធ្យោបាយធ្វើដំណរមួយពិតជាអាចជួយឱ្យអ៊ី.អឹម.ឌី.អាធ្វើការបានកាន់តែងាយស្រួលនៅតាមខេត្តគោលដៅរបស់ពួកគេ។ ប្រសិនបើអ្នកចាប់អារម្មណ៍ផ្តល់ជំនួយ សូមបរិច្ចាគមកកាន់  Give.Asia.

Leave A Comment

You must be logged in to post a comment.