“The biggest challenge is stigma”

លោក ទូច សីហា អាយុ ៣៧ឆ្នាំ គឺជាអ្នកចិត្តសាស្ត្រគ្លីនីចនៅសមាគម អ៊ី.អឹម.ឌី.អាកម្ពុជា និងជាអ្នកចិត្តសាស្ត្រម្នាក់ក្នុងចំនោមអ្នកចិត្តសាស្ត្រ១០០នាក់នៅក្នុងប្រទេស។ តើគាត់បានទទួលបទពិសោធន៍អ្វីខ្លះនៅពេលដែលពួកគេឈានចូលមកកាន់តំណែងនេះ?

“ខ្ញុំចង់ធ្វើការយ៉ាងជិតស្និតជាមួយសហគមន៍ក៏ដូចជាប្រជាជនផងដែរ” លោក ទូច សីហា បានឆ្លើយមកកាន់យើងនៅពេលយើងសួរពីអ្វីដែលជាការជម្រុញទឹកចិត្តរបស់គាត់ឱ្យធ្វើការជាមួយសមាគម អ៊ី.អឹម.ឌី.អាកម្ពុជា។ អ្នកជំនាញសុខភាពផ្លូវចិត្តកម្ពុជាជាមួយនឹងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្លីនិច និងប្រឹក្សាចិត្តសាស្ត្រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមានបទពិសោធន៍បង្រៀននៅសាកលវិទ្យាល័យចំនួនពីរ ក៏ដូចជាធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលចំនួនពីរផងដែរ មុនពេលចូលរួមជាមួយសមាគមអ្នកចិត្តសាស្ត្រ។

ដំបូង គាត់ធ្វើការជាមួយសមាគម អ៊ី.អឹម.ឌី.អាកម្ពុជា ជាអ្នកព្យាបាល។ បន្ទាប់មក គាត់ត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងគម្រោង ប៉ុន្តែនៅបន្តព្យាបាលអតិថិជនដើម្បីររក្សាជំនាញជាអ្នកព្យាបាលរបស់គាត់។ លោក ទូច សីហា ក៏ចូលចិត្តបង្រៀនសិស្សនៅសាកលវិទ្យាល័យផងដែរ ទោះបីជាគាត់មិនទទួលបានប្រាក់ឧបត្ថមពីការបង្រៀននេះក៏ដោយ។ “វាពិតជាលំបាកណាស់សម្រាប់ស្វែងរកទីប្រឹក្សា” គាត់បានមានប្រសាសន៍។ សិស្សត្រូវស្វែងរកអ្នកជំនាញដែលសមស្របដោយខ្លួនឯង ដោយសារតែអ្នកចិត្តសាស្ត្រនៅក្នុងប្រទេសមានភាពរវល់យ៉ាងខ្លាំង។ “ខ្ញបានបញ្ចប់វគ្គអនុវត្តន៍សម្រាប់ទីប្រឹក្សាពីចក្រភពអង់គ្លេស ហើយខ្ញុំគិតថាវាពិតជាមានប្រយោជន៍ណាស់សម្រាប់សិស្សក្នុងប្រទេសកម្ពុជាផងដែរ។ ដូចនេះហើយខ្ញុំនឹងផ្ទេរចំណេះដឹងនេះបន្ត”

ជាមួយនឹងបច្ចេកទេសសុខភាពផ្លូវចិត្តដែលសមរម្យ មនុស្សអាចរៀនពីរបៀបដោះស្រាយល្អជាងមុនលើស្ថានភាពផ្លូវចិត្តរបស់ពួកគេ។ ជីវិតអាចផ្លាស់ប្តូរ នៅពេលដែលអ្នកអាចទទួលយកខ្លួនរបស់អ្នកបាន។

ផលប៉ះពាល់ពីការម៉ាក់ងាយ

តើ​អ្វី​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​របស់លោក ទូច សីហា ក្នុង​ការងារ​របស់​គាត់​នៅសមាគម អ៊ី.អឹម.ឌី.អាកម្ពុជា? គាត់ឆ្លើយថា “ការមាក់ងាយ” ។ គាត់ពន្យល់ថា “អតិថិជនភាគច្រើនដឹងថាពួកគេត្រូវការជំនួយ ប៉ុន្តែពួកគេខ្លាចការនិយាយ និងគិតរបស់អ្នកដទៃ”។ ពួកគេ​ក៏ព្រួយ​បារម្ភ​យ៉ាងខ្លាំងពីការ​បាត់​បង់​ការងាររបស់ពួកគេផងដែរ ដូចនេះហើយពួកគេមួយចំនួនជ្រើសរើសមិនទទួលការព្យាបាល​។ ភារកិច្ចមួយផ្នែកធំបំផុតរបស់សមាគម អ៊ី.អឹម.ឌី.អាកម្ពុជាគឺលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃសុខភាពផ្លូវចិត្ត។ នេះគឺជាការងាររយៈពេលវែង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយដើម្បីអាចសម្រេចគោលដៅនេះបាន វាត្រូវការការចូលរួមធ្វើសកម្មភាពជាមួយអង្គការផ្សេងៗ។

បញ្ហាសុខភាពផ្លូវចិត្តស្មុគស្មាញ

បញ្ហាសុខភាពផ្លូវចិត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជា មានឫសគល់មកពីរបបប្រល័យពូជសាសន៍។ ការប៉ះទង្គិចផ្លូវចិត្តបានរីករាលដាលជាពិសេសក្នុងចំណោមប្រជាជនវ័យចំនាស់ ហើយជារឿយៗត្រូវបានបញ្ជូនទៅមនុស្សជំនាន់ក្រោយរបស់ពួកគេ។ ប៉ុន្តែ​ក៏​មានបញ្ហាសុខភាពផ្លូវចិត្តផ្សេងទៀត​ដូច​ជា ជំងឺ​ធ្លាក់​ទឹកចិត្ត ឬ​ការ​ថប់​បារម្ភ​ផងដែរ។ បញ្ហាទាំងនេះបង្ករឡើងដោយភាពភ័យខ្លាចការបាត់បង់ការងារ បញ្ហាក្នុងទំនាក់ទំនងផ្ទាល់ខ្លួន និងបញ្ហាច្រើនទៀត។ លោក ទូច សីហា បានមានប្រសាសន៍ថា“ជាមួយនឹងបច្ចេកទេសសុខភាពផ្លូវចិត្តសមរម្យ មនុស្សរៀនពីរបៀបដោះស្រាយបញ្ហាលើស្ថានភាពរបស់ពួកគេបានល្អជាងមុន។ ពួកគេបានដឹងថាការចំណាយពេលវេលាដ៏មានតម្លៃជាមួយមនុស្សល្អមានតម្លៃជាងការក្លាយជាម្ចាស់សម្ភារៈផ្សេងៗ។ ជីវិងអាចផ្លាស់ប្តូរ នៅពេលអ្នកទទួលយកខ្លួនឯង​”។

ការការពារបញ្ហាសុខភាពផ្លូវចិត្ត

អ្នកចិត្តសាស្រ្តក៏មើលឃើញថាការព្យាបាលជំងឺផ្លូវចិត្តជាវិធីការពារដ៏សំខាន់មួយ។ លោក​ចាត់ទុកការលើកឡើងខាងលើ​នេះ​ពិតជា​មាន​សារៈ​សំខាន់ណាស់ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​ដែល​មាន​អ្នក​ជំនាញ​សុខភាព​ផ្លូវ​ចិត្ត​តិច​តួច។ ដូចទៅនឹងពាក្យស្លោករបស់ប្រទេសកម្ពុជា ដែលថា“ការពារប្រសើរជាងព្យាបាល”។

ការព្យាបាលជម្ងឺផ្លូវចិត្តនៅការិយាល័យសមាគម អ៊ី.អឹម.ឌី.អាកម្ពុជាគឺមិនគិតថ្លៃទេ។ អ្នកចូលរូមត្រូវបានស្នើសុំឱ្យធ្វើការបរិច្ចាគអាស្រ័យលើស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ។ សូមទំនាក់ទំនងមកកាន់info@emdrcambodia.org
ឬមកកាន់ការិយាល័យសមាគម អ៊ី.អឹម.ឌី.អាកម្ពុជាផ្ទាល់។

Leave A Comment

You must be logged in to post a comment.